អាកាសយានិកជនជាតិអង់គ្លេស ដែលជាសះស្បើយពីជំងឺកូវីដនឹងវិលត្រឡប់ទៅស្រុកវិញនៅថ្ងៃទី​១២ខែកក្កដា

ចែករំលែក៖

ក្រោយរយៈពេលជិត​១១៥ថ្ងៃព្យាបាលជំងឺកូវីដ​-១៩ នៅប្រទេសវៀតណាមដោយសារតែស្ថានភាពជំងឺធ្ងន់នោះ នៅពេលនេះបានធូរស្រាលហើយ គឺរង់ចាំតែការវិវឌ្ឍសុខភាពតែប៉ុណ្ណោះ​។ ក្រោយគ្រូពេទ្យសន្និដ្ឋានថាអាចធ្វើដំណើរ​បាន ក្រុមការងារក៏បានរៀបចំឲ្យលោកធ្វើដំណើរនៅថ្ងៃទី​១២ ខែកក្កដា ទៅកាន់ទីក្រុងឡុងដុងវិញ។
សារព័ត៌មាន​​ទៀងផុងរបស់វៀតណាម ​នៅថ្ងៃទី៦ ខែកក្កដា​បានបញ្ជាក់ថា អ្នកជំងឺទី​៩១នឹងបានទៅស្រុកវិញនៅថ្ងៃទី​១២ ខែកក្កដា​តាមជើងហោះហើរពាណិជ្ជកម្ម។
តាមគម្រោងមុនពេលឡើងយន្តហោះ​អ្នកជំងឺទី​៩១ នឹងត្រូវមើលឲ្យជាសះស្បើយជាលើកចុងក្រោយ​ ហើយចេញលិខិតបញ្ជាក់ថា​មិនមានផ្ទុកវីរុសកូវីដ​-១៩​ទៀតឡើយ មុនពេលឡើងយន្តហោះ។ អាកាសយានិកជនជាតិអង់គ្លេសរូបនេះ​បានរកឃើញឆ្លងកូវីដ​-១៩ តាំងពីថ្ងៃទី​១៨ ខែមីនា ដោយឆ្លងពីសម្បុកកូវីដ-១៩ ពីហាងបារមួយនៅខណ្ឌទីពីរនៃទីក្រុងហូជីមិញ។
នៅល្ងាចថ្ងៃទី​៦ ខែកក្កដានេះដែរ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា រកឃើញអ្នកឆ្លងកូវីដ-១៩​ថ្មីចំនួន​១៤នាក់ទៀត គឺជាជនជាតិវៀតណាមដែលវិលត្រឡប់មកពីប្រទេសបង់ក្លាដែស​ តែត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក​១៤​ថ្ងៃ។
ដូច្នេះ​គិតមកដល់ម៉ោង​១៨ ថ្ងៃទី ៦ ខែកក្កដា វៀតណាមមានអ្នកឆ្លងសរុប​២២៩នាក់​ដែលចូលមកពីខាងក្រៅត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ ចំណែកនៅក្នុងសហគមន៍វិញមិនមានអ្នកឆ្លងឡើយ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print