ការិយាល័យសន្តិសុខថ្មីរបស់ទីក្រុងប៉េកាំងបានធ្វើពិធីសម្ពោធនៅទីក្រុងហុងកុង នៅថ្ងៃទី៨ ខែកក្កដានេះ។ ការិយាល័យខាងលើស្ថិតនៅសណ្ឋាគារក្នុងតំបន់ពាណិជ្ជកម្ម ទំនើបនៃឈូងសមុទ្រCauseway។
ការិយាល័យសន្តិសុខថ្មីនឹងតាមដានរាល់សកម្មភាពនៃការអនុវត្តច្បាប់សន្តិសុខជាតិដោយហាមប្រាមការផ្តាច់ខ្លួន ធ្វើរដ្ឋប្រហារ ភេរវកម្ម និងរួមគំនិតពីមជ្ឈដ្ឋានខាងក្រៅ។
ប្រធានការិយាល័យសន្តិសុខ លោកZhang Yanxiong និងមេដឹកនាំកោះហុងកុង លោកស្រីCarrie Lamបានចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងសណ្ឋាគារMetropark cu។
លោកLuo Huining អគ្គនាយកការិយាល័យទំនាក់ទំនងជាមួយរដ្ឋាភិបាលហុងកុង បានបញ្ជាក់ថា«ការិយាល័យថ្មីគឺជាឧបការីសម្រាប់សុវត្ថិភាព កោះហុងកុង ជាអ្នកយាមទ្វារសន្តិសុខជាតិ»។
ច្បាប់ថ្មីគឺអនុញ្ញាតឲ្យកម្លាំងសន្តិសុខចិនដាក់ពង្រាយនៅលើកោះហុងកុង ក្នុងពេលចាំបាច់ដូចជា ស្រាវជ្រាវចាប់ជនល្មើសពាក់ព័ន្ធសន្តិសុខ ហើយអនុញ្ញាតឲ្យបញ្ជូនទៅកាន់ចិនដីគោកដើម្បីកាត់ទោស៕
ដោយ៖ ធី រីណា