ឃាត់ខ្លួន​បុរស​ម្នាក់​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​ហើយ​យក​ទៅ​ចងក​បំបាត់​ភ​ស្ថុ​តាង​

ចែករំលែក៖

​ខេត្តបាត់ដំបង៖​ បុរស​ម្នាក់​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​រឿង​ប្រចណ្ឌ​ហើយ​យក​សព​ប្រពន្ធ​ចង​ព្យួរ​ក​ដើម្បី​បំបាត់​ភ​ស្ថុ​តាង​បន្លំ​ភ្នែក​សមត្ថកិច្ច​ថា​ប្រពន្ធ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ត្រូវ​បាន​នគរបាល​ស្រុក​សំឡូត​ចាប់​ឃាត់ខ្លួន​មួយ​ថ្ងៃក្រោយ​ពី​ជនសង្ស័យ​ប្រើ​អំពើ​ហិង្សា​រហូត​ដល់​ស្លាប់​កាលពី​វេលា​ម៉ោង​៩​ និង​៣៥​នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែមករា​ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ភូមិ​កញ្ចាំង​ ឃុំ​ស៊ុ​ង​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ។​

image1

​ជុំវិញ​នៃ​ហេតុការណ៍​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​នៅ​យប់​នោះ​អ្នក​ជិតខាង​បានឮ​ប្តី​ប្រពន្ធ​ពីរ​នាក់​ឈ្លោះ​គ្នា​ខ្លាំងៗ​ហើយ​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ ដាក់​គ្នា​ ។​ នៅ​ពេល​មាន​អំពើ​ហិង្សា​គ្មាន​អ្នក​ភូមិ​ចូល​ទៅ​ឃាត់​នោះ​ទេ​។​

​ការ​ឈ្លោះ​គ្នា​រវាង​ប្តី​ប្រពន្ធ​នោះ​ត្រូវ​គេ​អះអាង​ថា​មក​ពី​រឿង​ប្រចណ្ឌ​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​មនុស្ស​ប្រុស​ជា​ជនជាតិ​ថៃ​បាន​ស្គាល់គ្នា​ក្នុង​ពេល​ស្ត្រី​រង​គ្រោះ​ទៅ​ធ្វើការ​កម្មករ​នៅ​ប្រទេស​ថៃ​។​លុះ​ការ​វាយ​គ្នា​រហូត​ស្ងាត់​សម្លេង​ឈ្លោះ​ដោយ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​គេ​ឮ​បុរស​ជា​ប្តី​នោះ​ស្រែក​ឆោ​ឡា​ថា​ប្រពន្ធ​របស់​ខ្លួន​ចងក​សម្លាប់​ខ្លួន​យក​ក្រណាត់​អាវ​ចងក​និង​ថ្នឹ​ម​ផ្ទះ​។​នៅ​ពេល​នោះ​ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​។​បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ពរក​ឃើញ​ថា​ស្ត្រី​រង​គ្រោះ​មាន​ស្លាកស្នាម​ជាំ​ពេញ​ខ្លួន​ និង​ផ្ទៃមុខ​ សមត្ថកិច្ច​សង្ស័យ​ជា​អំពើ​ឃាតកម្ម​។​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ពរួច​ហើយ​ក៏​បាន​ឃាត់ខ្លួន​ បុរស​សង្ស័យ​ជា​ប្តី​ឈ្មោះ​សៅ​ ឡឹម​ អាយុ​៣១​ឆ្នាំ​ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ដើម្បី​សាកសួរ​។​ បុរស​សង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ទទួលទោស​ថា​រូបគេ​ពិតជា​វាយ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ពិតប្រាកដ​ ដែល​មាន​ ឈ្មោះ​ ហាវ​ ឡា​ អាយុ​៣២​ឆ្នាំ​ គ្រួសារ​នេះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ស្រុក​សឡូត​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

image2

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print