ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវសហការជាមួយនគរបាល ប៉ុស្ដិ៍ស្វាយប៉ាកបើកប្រតិបត្ដិការបង្ក្រាប ផ្ទះមួយកន្លែងដែលជាទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។
ក្នុងប្រតិបត្ដិការខាងលើសមត្ថកិច្ច បានឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ និងបុរសជនជាតិខ្មែរម្នាក់និងដកហូត ថ្នាំញៀន១១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន២ ព្រមទាំងសម្ភារមួយចំនួនទៀត ។
ករណីខាងលើនេះសមត្ថកិច្ចបានធ្វើ ឡើងកាលពីវេលាម៉ោង៣និង១៥នាទី រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះឈើស្រះចិញ្ចឹមត្រី ក្នុងក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយ ប៉ាក ខណ្ឌឫស្សីកែវ ។
មនុស្សទាំង៥នាក់ដែលសមត្ថកិច្ច ឃាត់ខ្លួន ទី១-ឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម, ទី២- ឈ្មោះ ចាំង មិនជិន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម, ទី៣-ឈ្មោះ សុខ លី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ វៀតណាម, ទី៤-ឈ្មោះ វិន ធីញ៉ុង ភេទ ស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម និង ទី៥-ឈ្មោះ អ៊ុន សុឃីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ- សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
បើតាមការឱ្យដឹងពីសមត្ថកិច្ចដែល ចុះបង្ក្រាបករណីខាងលើបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពល រដ្ឋកម្លាំងបានស្រាវជ្រាវអស់រយៈពេល ជាច្រើនថ្ងៃ ហើយឈានដល់ការបង្ក្រាប ជាក់ស្ដែង ខណៈជនសង្ស័យប្រមូលផ្ដុំគ្នា នៅក្នុងផ្ទះឈើខាងលើនេះ ។
ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការ តាមច្បាប់ ៕
ដោយ៖ អារុណរះ