យោងតាម BBC Sport នៅរសៀលថ្ងៃនេះ ក្លឹប Manchester City បានតវ៉ាបានសម្រេចនូវការចោទប្រកាន់នៃការធ្វើខុសច្បាប់ហិរញ្ញវត្ថុ ដោយតុលាការអាជ្ញាកណ្ដាលអឹរ៉ុបបានសម្រួលការចោទប្រកាន់ពីមុន ដែលមិនអនុញ្ញាតឲ្យក្លឹបមួយនេះប្រកួតក្នុងកម្មវិធី Champions League រយៈពេល២ឆ្នាំ។
ការប្តឹងឧទ្ធរណ៍របស់ក្លឹប Manchester City នៅរសៀលនេះទទួលបានជោគជ័យដោយតុលាការអាជ្ញាកណ្តាលអឺរ៉ុបបានអនុញ្ញាតឲ្យក្លឹបមានមូលដ្ឋាននៅអង់គ្លេសមួយនេះអាចលេងក្នុងកម្មវិធី Champions League រដូវកាលក្រោយបាន។ ដូច្នេះមានន័យផងដែរថាក្លឹបដែលជាប់លេខ៥ក្នុងលីកកំពូលអង់គ្លេស Premiere League នឹងបានលេងត្រឹមតែកម្មវិធី Europa League ប៉ុណ្ណោះនៅរដូវកាលក្រោយ ។
តុលាការអាជ្ញាកណ្តាលផ្នែកកីឡា (CAS) បានប្រកាសថា ក្លឹបត្រូវបានលុបចោលនូវការក្លែងបន្លំមូលនិធិសមធម៌ដែលជាវិភាគទានឧបត្ថម្ភដែលតុលាការចោទប្រកាន់នោះរួចរាល់ហើយនៅថ្ងៃចន្ទនេះ។ អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរបស់ក្លឹប (CFCB) បានចេញការហាមឃាត់កាលពីខែកុម្ភៈបន្ទាប់ពីក្លឹប Man City កំពុងប្រព្រឹត្តការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៃបទប្បញ្ញត្តិស្តីពីការប្រកួតប្រជែងផ្នែក ហិរញ្ញវត្ថុ (FFP) មិនស្មើគ្នារវាងឆ្នាំ២០១២ និងឆ្នាំ២០១៦។ ចំណែកការផាកពិន័យបានកាត់បន្ថយមកនៅត្រឹម១០លានអឺរ៉ូប៉ុណ្ណោះ ដែលដើមឡើយតុលាការអាជ្ញាកណ្តាលត្រូវបានផាកពិន័យ៣០លានអឺរ៉ូ ។
ក្នុងការចេញសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលនេះបានឲ្យដឹងដែរថា Man City ទទួលស្គាល់ថាពិតជាបានបរាជ័យក្នុងការសហការជាមួយស្ថាប័នបាល់ទាត់ពិភពលោក UEFA ប៉ុន្តែក្លឹបបានបដិសេធសេចក្តីសម្រេចរបស់ស្ថាប័ន CFCB ។
ក្រោយសេចក្តីប្រកាសរបស់តុលាការអាជ្ញាកណ្តាល ក្លឹប Man City បានប្រកាសដែរថា ការសម្រេចចិត្តនេះគឺពឹងផ្អែកលើភស្តុតាងរបស់ក្លឹបដែលបានបង្ហាញបានជូនតុលាការ។ ក្លឹបសូមថ្លែងអំណរគុណដល់សមាជិកគណៈកម្មាធិការតុលាការអាជ្ញាកណ្តាលចំពោះការប្រឹងប្រែង និងដំណើរការដោះស្រាយដោយត្រឹមត្រូវដែលពួកយើងទទួលយកបាន ៕
ដោយ៖ ភារៈ