រញ្ជួយដីជាបន្តបន្ទាប់នៅឥណ្ឌូនេស៊ី​ ធ្វើឲ្យទីក្រុងជាច្រើនកក្រើកញាប់ញ័រ

ចែករំលែក៖

ឥណ្ឌូនេសុី៖ នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី​១៣ ខែកក្កដានេះ
មានការរញ្ជូយដីជាបន្តបន្ទាប់ ហើយភាគច្រើនមានកម្រិត៥​រ៉ិចទ័រ​ គឺមានកម្លាំងគ្រប់គ្រាន់ធ្វើឲ្យតំបន់ជាច្រើន​កក្រើកញាប់ញ័រ។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់​ពីការខូចខាតទ្រព្យសម្បត្តិ​និងអាយុជីវិតនៅឡើយទេ។ មជ្ឈមណ្ឌលព្យាករអាកាសធាតុនិងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី (BMKG) បានឲ្យដឹងថា ការរញ្ជួយដី លើកដំបូងមានកម្រិត ៥,២រិុចទ័រ ​ធ្វើឲ្យកក្រើកញាប់ញ័រទីក្រុងYogyakarta លើកោះជ្វា(Java) នៅវេលាម៉ោង​២និង​៥០នាទី​ ក្នុងជម្រៅ១០គីឡូម៉ែត្រ​។
ការរញ្ជួយដីនោះមិនបង្កឲ្យមានរលកសមុទ្រធំៗ ក្លាយទៅជាស៊ូណាមិនោះឡើយ។ ជាមួយគ្នានេះតំបន់ជិតខាងនៅលើកោះជ្វា ដូចជា Purworejo និង Wonogiri នៅខេត្តភាគកណ្តាល និងភាគខាងកើត​ កោះជ្វា​ក៏កក្រើករញ្ជួយផងដែរ។
រញ្ជួយដីលើកទីពីរ មានកម្រិត​៥,៥រ៉ិចទ័រ កើតឡើងនៅវេលាម៉ោង​៧​និង ៥៨នាទីយប់ថ្ងៃទី​១៣ខែកក្កដា ធ្វើឲ្យកក្រើកទីក្រុងBanda Aceh ស្ថិតនៅក្នុងខេត្ត​​Aceh ​។ ចំណែកការរញ្ជួយដី​លើកទី​៣ មានកម្រិត​៥,២រ៉ិចទ័រ​ នៅវេលាម៉ោង៩យប់​​(ពេលវេលានៅឥណ្ឌូនេស៊ី) នៅក្នុងស្រុកMaluku ខេត្ត​Maluku ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយស្តីពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតដោយសារការរញ្ជួយដីនោះនៅឡើយទេ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print