តោះចង់ដឹងអត់៖ ហេតុអ្វីបានមនុស្សយើង ឆាប់​ខឹង​មួរ​ម៉ៅ​អាច​បណ្ដាលមកពី​កត្តា​ស្មាន​មិន​ដល់​មួយចំនួន

ចែករំលែក៖

ព័ត៍មានសុខភាព៖ យោងតាមវេសាយសុខភាព Health.com.khថ្មីៗនេះ បានបញ្ជាក់ថា អ្វីខ្លះទៅ​? ដែលធ្វើឲ្យមនុស្សយើងឆាប់ខឹងមួរម៉ៅអាចបណ្ដាលមកពីកត្តាស្មានមិនដល់មួយចំនួន

ចំពោះបញ្ហានេះវេសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងកាន់តែច្បាស់ពីមូលហេតុទូទៅបំផុតនៃបញ្ហាឆាប់ខឹងមួរម៉ៅ មានដូចខាងក្រោម៖

. គេងមិនគ្រប់ ការគេងមិនឆ្អែត គ្រប់គ្រាន់មិនត្រឹមតែធ្វើឱ្យអ្នកអស់កម្លាំងនិងងងុយគេងពេញមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាចម្បងដែលបង្កបញ្ហាអារម្មណ៍មួរម៉ៅឆាប់ខឹងខុសធម្មតាផងដែរ ធ្លាប់ដឹងទេថាអារម្មណ៍របស់អ្នកមានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និតនឹងទម្លាប់នៃការគេង​? ប្រសិនបើអ្នកគេងមិនបានស្កប់គ្រប់គ្រាន់ទេនោះ អ្នកប្រាកដជាងាយនឹងឆាប់ខឹងមានអារម្មណ៍មិនល្អ

. ទម្លាប់ទទួលទានអាហារមិនល្អ ការទទួលទានរបបអាហារដែលមានផ្ទុកកាបូអ៊ីដ្រានិងស្ករច្រើនពេកក៏ជះផលប៉ះពាល់ដល់អារម្មណ៍របស់អ្នកគួរឱ្យកត់សម្គាល់ នៅពេលកម្រិតនៃជាតិស្ករក្នុងឈាមស្រាប់តែធ្លាក់ចុះភ្លាមក្រោយពេលទើបនឹងឡើងខ្ពស់ខ្លាំងនោះអ្នកអារម្មណ៍របស់អ្នកប្រាកដជាប្រែពីល្អទៅជាឆាប់ខឹងមួរម៉ៅមិនខានឡើយ

. ទទួលទានកាហ្វេច្រើនពេក ភាគច្រើននៃពួកយើងមានទម្លាប់ទទួលទានកាហ្វេដើម្បីបង្កើនថាមពលនិងស្វាងងងុយ ទោះជាយ៉ាងណាក៏ដោយកាហ្វេអ៊ីច្រើនពេកក្នុងឈាមមិនត្រឹមតែបណ្ដាលឱ្យបេះដូងលោតញាប់ ឈឺក្បាល ញ័រដៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលដល់អារម្មណ៍ផងដែរ ជាលទ្ធផលអ្នកនឹងឆាប់ខឹងមួរម៉ៅ

. ការជក់បារី ទម្លាប់នៃការជក់បារីអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាខ្លាំងចំពោះសុខភាពរាងកាយ រួមទាំងអារម្មណ៍ទៀតផង

. ស្ត្រេពេកគ្មាននរណាម្នាក់ដែលកំពុងស្ត្រេខ្លាំងហើយអាចមានអារម្មណ៍ល្អប្រសើរឡើយ ក្រៅពីជះឥទ្ធិពលដល់អារម្មណ៍ ស្ត្រេក៏មិនល្អចំពោះសុខភាពរាងកាយដែរ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមស្វែងរកវិធីគ្រប់គ្រងភាពតានតឹងក្នុងអារម្មណ៍

. ជាតិស្ករក្នុងឈាមទាបពេកមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀតនៃបញ្ហាជាតិស្ករក្នុងឈាមទាបពេក គឺការប្រែប្រួលនៃអារម្មណ៍ដែលឆាប់ខឹងមួរម៉ៅ ទោះជាយ៉ាងណាវាអមមកជាមួយអាការៈផ្សេងទៀតរួមមានបែកញើសខ្លាំង ខ្សោយ ឃ្លាន ចង្អោរចង់ក្អួត និងមើលលែងសូវច្បាស់ជាដើម

. ថប់បារម្ភ គ្រប់គ្នាសុទ្ធតែដឹងហើយថាអ្នកដែលមានបញ្ហាថប់បារម្ភងាយនឹងភ័យព្រួយអំពីរឿងផ្សេងៗជាច្រើន ទោះជាយ៉ាងណាមានមនុស្សតិចណាស់ដែលដឹងថាការមានអារម្មណ៍ឆាប់ខឹងមួរម៉ៅក៏ជាអាការៈនៃបញ្ហាថប់បារម្ភផងដែរ

. រោគសញ្ញាមុនពេលមករដូវ នរណាទៅដែលនៅតែមានអារម្មណ៍ល្អពេលកំពុងឈឺចុកក្នុងពោះ ឈឺក្បាល ហើម ឡើងមុននិងឃ្លានអាហារខុសប្លែកនោះ​? ម្យ៉ាងវិញទៀតការមករដូវក៏បណ្ដាលឱ្យអ័រម៉ូនប្រែប្រួលជះឥទ្ធិពលដល់អារម្មណ៍៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print