បារាំងលើកកម្ពស់ក្រុមគ្រូពេទ្យក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩​ នាឱកាសទិវាឯករាជ្យជាតិ

ចែករំលែក៖

បារាំង៖ជាលើកដំបូងហើយចាប់តំាងពីឆ្នាំ​១៩៤៥មក ដែលពិធីដង្ហែក្បួនព្យុហយាត្រាប្រចាំឆ្នាំទិវាជ័យជម្នះ​របស់បារាំង​ថ្ងៃទី​១៤ ខែកក្កដា​​ ត្រូវបានរៀបចំឡើងយ៉ាងងាយស្រួល​ដោយកាត់បន្ថយសកម្មភាពជាច្រើន។
ប៉ុន្តែ​អ្វីដែលចាប់អារម្មណ៍បំផុតនៅក្នុងពិធីដង្ហែក្បួននោះ គឺក្រុមគ្រូពេទ្យ​បានដើរក្បួនជួរមុខ​ក្នុងពិធីព្យុហយាត្រាខាងលើ​។ ពិធីដង្ហែក្បួនព្យុហយាត្រានេះ ​គឺធ្វើតូចជាងរាល់ឆ្នាំ ដោយខ្លាច​ឆ្លងកូវីដ-១៩ ។
ជាលើកដំបូងហើយចាប់តាំងពីឆ្នាំ​១៩៤៥​មកដែលពិធីដង្ហែក្បួនព្យុហយាត្រាប្រចាំឆ្នាំ​​បានរៀបចំឡើងងាយស្រួល មានទ្រង់ទ្រាយតូច​តាមសំណើរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩​។
តាមការប្រកាសរបស់វិមានប្រធានាធិបតីបារាំង ពិធីដង្ហែក្បួនចាប់ផ្តើមឡើងនៅវេលាម៉ោង​១០​និង​៤៥នាទី(ម៉ោងក្នុងតំបន់)ថ្ងៃទី​១៤ ខែកក្កដា​​នៅទីលានConcorde ជាចំណុចចុងបញ្ចប់នៃមហាវិថីសង់-អេលីហ្ស៊េ(Champs-Élysées)។
ចំណុចពិសេសឆ្នាំនេះ គឺ​នៅក្នុងក្បួនជួរមុខជាក្រុមគ្រូពេទ្យ​និងគិលានុបដ្ឋាកគិលានុបដ្ឋាយិកា ដែលជាកម្លាំងជួរមុខក្នុងសង្គ្រាមប្រឆាំង​ជំងឺឆ្លងកូវីដ​-១៩ ការពារពលរដ្ឋ​បារាំង ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print