បិទមូលដ្ឋានទ័ព​អាមេរិក​ចំនួន​២​ ក្នុង​កោះ​អូ​គី​ណា​វ៉ា របស់​ជប៉ុន ក្រោយផ្ទុះ​ករណី COVID-19 ច្រើន

ចែករំលែក៖

អន្តរជាតិ៖ មន្ត្រីជប៉ុនបានរិះគន់កិច្ចប្រឹងប្រែងទប់ស្កាត់ COVID-19 របស់យោធាអាមេរិក ក្រោយផ្ទុះករណីឆ្លងច្រើន នៅក្នុងមូលដ្ឋានទ័ពអាមេរិកចំនួនក្នុងកោះអូគីណាវ៉ា របស់ជប៉ុន

លោក Yoshihide Suga អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៣ ខែកក្កដាម្សិលមិញនេះ បានបញ្ជាក់ថា ករណីឆ្លង COVID-19 មានចំនួន ៦២ ករណី ត្រូវបានរកឃើញក្នុងមូលដ្ឋានទ័ពចំនួន ក្នុងនោះ មាន៣៨នាក់គឺមកពីមូលដ្ឋានទ័ព Marine Corps Air Station នៅ Futenma, និង២២នាក់ក្នុងមូលដ្ឋានទ័ព Camp Hansen និងម្នាក់ក្នុងមូលដ្ឋានទ័ព Camp Kinser ពួកគេមានលទ្ធផលតេស្តវិជ្ជមានចន្លោះពីថ្ងៃទី ខែកក្កដាដល់ថ្ងៃទី១២ ខែកក្កដា

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ បាននិយាយថា ឆ្លើយតបនឹងការផ្ទុះរាលដាលនេះ ដោយសារការធ្វើដំណើរចាក់ចេញពីមូលដ្ឋានទ័ពស្ទើរតែទាំងអស់ ត្រូវបានផ្អាក ចាប់ពីថ្ងៃទី ១២ ខែកក្កដា ខណៈមូលដ្ឋានអាកាស Futenma និង Camp Hansen ត្រូវបានបិទសិនទាំងកងទ័ពនិងជនស៊ីវិល អាចធ្វើដំណើរដោយសេរីនៅក្នុងមូលដ្ឋានទ័ពទាំងពីរនេះ តែត្រូវស្នើសុំការអនុញ្ញាតដើម្បីចាកចេញ រួមមានការណាត់ជួបផ្នែកវេជ្ជសាស្ត្រជាដើម

នៅសន្និសីទព័ត៌មានមួយ លោក Suga អះអាងយ៉ាងដូច្នេះថា «​ជប៉ុន និងសហរដ្ឋអាមេរិក កំពុងចែករំលែកព័ត៌មានអំពីប្រវត្តិនៃសកម្មភាពរបស់កងទ័ពដែលឆ្លង COVID-19»​

ដោយឡែកអភិបាលខេត្ត Okinawa លោក Denny Tamaki នៅថ្ងៃទី១១ ខែកក្កដា បាននិយាយថា លោកមិនសូវទុកចិត្តតួលេខដែលផ្ដល់ឲ្យដោយភាគីយោធាអាមេរិក ហើយទាមទារឲ្យពួកគេបញ្ចេញតួលេខពិតប្រាកដ ដោយការហក់ឡើងនៃករណីឆ្លង COVID-19 នេះ បានបង្កជាភាពតានតឹងជាមួយមន្ត្រីតំបន់ជប៉ុន

លោកអភិបាល Tamaki បន្ថែមថា «​ប្រជាជនរស់នៅក្នុងខេត្ត Okinawa តក់ស្លុកចំពោះអ្វីដែលយោធាអាមេរិកបានប្រាប់ពួកគេ​»​ ដោយរូបលោកមានមន្ទិលសង្ស័យខ្លាំងចំពោះវិធានការបង្ការជំងឺ COVID-1 ដែលដាក់ចេញដោយយោធាអាមេរិក

ទន្ទឹមនេះ លោកអភិបាលខេត្តរូបនេះ និយាយទៀតថា មន្ត្រីលោកក៏បានស្នើសុំរដ្ឋាភិបាលទាមទារឲ្យអាមេរិកផ្ដល់ព័ត៌មានលម្អិត រួមមានចំនួនករណីឆ្លង បិទមូលដ្ឋានទ័ព Futenma និងមូលដ្ឋានទ័ព Camp Hansen ហើយដាក់ចេញវិធានការបង្ការជំងឺលើមូលដ្ឋានទាំងនេះ ត្រង់ចំណុចនេះ លោក Tamaki បានទាមទារតម្លាភាពក្នុងការវិវត្តចុងក្រោយក្នុងសំណុំរឿងនេះ ហើយនិយាយថា លោកមានគម្រោងស្នើសុំកិច្ចសន្ទនារវាងមន្ត្រីរបស់ខេត្ត Okinawa និងយោធាអាមេរិក

សូមជម្រាជថា កងទ័ពអាមេរិកជាងម៉ឺននាក់ កំពុងប្រចាំការនៅមូលដ្ឋានទ័ពពួកគេក្នុងកោះ Okinawa ក្នុងប្រទេសជប៉ុន អាមេរិកមានកងទ័ពសរុបប្រមាណម៉ឺននាក់ ដែលធ្វើការក្រោមកតិកាសញ្ញាសន្តិសុខទ្វេភាគី ប្រជាជនជប៉ុនដែលរស់នៅតំបន់ក្បែរមូលដ្ឋានទ័ពអាមេរិក មិនសូវពេញចិត្ត ហើយតែងរអ៊ូទាំងពាក់ព័ន្ធនឹងរឿងបំពុល សំឡេងរំខាន និងឧក្រិដ្ឋកម្មជាដើម ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print