មន្រ្តីជាន់ខ្ពស់ចិន៖ ទាមទារ​ឲ្យ​អាមេរិក បញ្ឈប់​ការលក់​អាវុធ​ដល់​តៃវ៉ាន់ ដើម្បី​បញ្ចៀស​ភាព​តានតឹង​រវាង​ប្រទេសទាំង២

ចែករំលែក៖

អន្តរជាតិ៖ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី១៤ ខែកក្កដាម្សិលមិញនេះ បានទាមទារឲ្យអាមេរិក បញ្ឈប់ការលក់អាវុធដល់តៃវ៉ាន់ ដើម្បីបញ្ចៀសភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ជាពិសេស គឺដើម្បីរក្សាស្ថិរភាព និងសន្តិភាពនៅតាមច្រកសមុទ្រតៃវ៉ាន់ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអាមេរិក បានយល់ព្រមលក់ជាកញ្ចប់នៃគ្រឿងបង្គុំខែលការពារមីស៊ី​Patriot មកឲ្យតៃវ៉ាន់ ហើយក្រុមហ៊ុន Lockheed Martin គឺជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំខែលការពារមីស៊ីនេះផ្ទាល់​​

​​លោក Zhao Lijian បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធដ៏ល្បីរបស់អាមេរិក Lockheed Martin​ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបរទេសចិនបែបនេះ ធ្វើឡើងបន្ទាប់ពីអាមេរិក បានផ្តល់ភ្លើងបៃតងលក់គ្រឿងបង្គុំនៃខែលការពារមីស៊ី Patriot ឲ្យតៃវ៉ាន់ ដោយក្រុមហ៊ុនផលិតអាវុធ Lockheed Martin ជាភាគីផ្គត់ផ្គង់គ្រឿងបង្គុំរបស់ខែលការពារមីស៊ីឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណជា៦២០លានដុល្លារ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានលំអិតពីទណ្ឌកម្ម និងវិធានការរបស់ចិន ដែលត្រូវដាក់លើក្រុមហ៊ុន Lockheed Martin នោះទេ

គួរបញ្ជាក់ថា កន្លងមក ចិនក៏ធ្លាប់ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធអាមេរិកក្នុងទម្រង់បែបនេះដែរ ប៉ុន្តែមិនបានបញ្ជាក់ទេ ថាតើជាទណ្ឌកម្មបែបណា

ដោយឡែកបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Time ចិនធ្លាប់ព្រមានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធអាមេរិក General Dynamics Corp និង Honeywell International Inc បន្ទាប់ពីលក់អាវុធឲ្យតៃវ៉ាន

សូមជម្រាបថា Lockheed Martin គឺជាក្រុមហ៊ុនផលិតអាវុធដ៏ល្បីមួយរបស់អាមេរិក ដែលផ្គត់ផ្គង់អាវុធជាច្រើនប្រភេទ ទៅឲ្យបណ្តាលប្រទេសមួយចំនួន នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនមួយនេះ អាចរកប្រាក់ចំនូលបានរហូតដល់ទៅ ៥៩,ពាន់លានដុល្លារ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print