ក្នុង​ឆ្នាំ​២០១៥​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​មហន្តរាយ​ និង​រង​គ្រោះ​ផ្សេងៗ​សរុប​១០២៩​គ្រួសារ​ ស្មើ​២៩៩៧​នាក់​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ យោង​តាម​បាយ​ការណ៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​អំពី​ទិន្នន័យ​ប្រជាពលរដ្ឋ​រង​គ្រោះ​មហន្តរាយ​ និង​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​ និង​រង​គ្រោះ​ដោយ​កត្តា​ភាព​ក្រីក្រ​ក្នុង​ខេត្តស្វាយរៀង​ ដែល​ទទួល​បាន​ នួ​វ​ជំនួយ​សង្គ្រោះ​ពី​កាក​បាត​ក្រហម​កម្ពុជា​សាខា​ខេត្តស្វាយរៀង​សរុប​១០២៩​គ្រួសារ​ ស្មើ​២៩៩៧​ នាក់​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​

AVS (5)

​របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ឆ្នាំ​២០១៥​ មាន​ប្រជាពលរដ្ឋ​ទទួល​រង​គ្រោះ​មហន្តរាយ​ និង​កត្តា​ភាព​ក្រីក្រ​ដែល​ទទួល​អំណោយ​ពី​ថ្នាក់​សាខា​ និង​អនុសា​ខាក​កា​បាទ​ក្រហម​ខេត្តស្វាយរៀង​ សរុប​មាន​ចំនួន​១០២៩​គ្រួសារ​ ស្មើ​និង​ ២៩៩៧​នាក់​។​

​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​រួម​ជាមួយ​អាជ្ញាធរ​និង​សប្បុរស់ជន​នានា​បាន​ជួយ​ឧបត្ថម្ភៈ​ ស្បៀង​,​ សម្ភារៈ​ និង​ថវិកា​ យក​ទៅ​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​មហន្តរាយ​និង​កត្តា​ភាព​ក្រីក្រ​មាន​ អង្ករ​៣០៦០៥​គីឡូក្រាម​ ,​ កៅស៊ូ​តង់​ ២៣៨​ផ្ទាំង​,​ កន្ទេល​ជ័រ​៣០៧​កន្ទេល​,​ មុង​៥៧៩,​ ភួយ​៥៨៦,​ សា​រ៉ុ​ង​៥៣៧​ ក្រមារ​៥១៣​ ,​ ធុង​ទឹក​ជ​រ័​២៣៨,​ ឆ្នាំង​៥៤៦,​ មី​៦៦៩​កេះ​,​ ត្រីខកំប៉ុង​៦៥១៦​កំប៉ុង​,​ ទឹក​ស៊ី​អី​វ​៤៨៧៤​ដប​,​ ទឹកត្រី​៣៦៥​ដប​ សាប៊ូ​ដុំ​ ២១៥​ដុំ​ កន្សែង​ធំ​២១៥​ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ និង​ថវិកា​ចំនួន​៧០​ ៥២០០០០​រៀល​ ។​

​នៅ​ឆ្នាំ​២០១៦​ សាខា​កាកបាទក្រហមកម្ពុជា​ ក៏​ដូច​ជា​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ បាន​ទទួល​អំណោយ​ជំនួយ​សង្គ្រោះ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​និង​បាន​មក​ពីរ​សប្បុរស់ជន​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​រួម​ទាំង​វិ​ស​យ័​ឯកជន​ជាតិ​ និង​អន្តរជាតិ​នានា​ត្រៀម​ចែក​ជូន​គ្រួសារ​ជន​រង​គ្រោះជា​យថាហេតុ​ និង​គ្រោះ​មហន្តរាយ​ផ្សេងៗ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​បន្ត​ទៀត​ ៕​

AVS (4)

AVS (3)

AVS (2)

AVS (1)

AVS (6)

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print