ប្រជាពលរដ្ឋ​នៅ​ ភូមិ​ត្រស់​ ស្រុក​រមាស​ហែក​ កំពុង​ជួប​បញ្ហា​សុខភាព​ ខណៈ​រថយន្ត​ដឹក​អំពៅ​ជា​ច្រើន​គ្រឿង​បើក​ហុយ​ដី​មិន​ព្រម​ស្រោច​ទឹក​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ​កំពុង​ជួប​បញ្ហា​ជំងឺ​ផ្លូវដង្ហើម​ ជា​ពិសេស​កុមារ​តូចៗ​ ដែល​បង្ក​ឡើង​ពី​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធំៗ​ ដឹក​អំពៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ ដោយ​ក្នុង​មួយ​ថ្ងៃៗ​ដឹក​រាប់​សិប​ជើង​ និង​មិន​បាន​ជួយ​ស្រោច​ទឹក​ទៅ​លើង​ថ្នល់​ ដើម្បី​កុំឱ្យ​ដី​ហុយ​នោះ​ និង​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ក្នុង​មួយ​ថ្ងៃៗ​រាប់​សិប​គ្រឿង​ ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ត្រស់​ឃុំ​ត្រស់​ស្រុក​រមាស​ហែក​ បានឱ្យ​ដឹង​ថា​ ពួក​គាត់​មានការ​ពិបាក​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ផ្លូវ​នៅ​ក្នុងភូមិ​ជា​ថ្នល់​ក្រាល​គ្រោះ​ក្រហម​ នៅ​ពេល​រថយន្ត​ដឹក​អំពៅ​ឆ្លងកាត់​ម្តងៗ​ ពួក​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ បើសិន​កំពុង​ហូប​បាយ​ ត្រូវរ​ត់ទៅ​គ្រប​ឆ្នាំ​បាយ​ឆ្នាំងសម្លរ​ ហើយ​បើសិន​ពេល​កំពុង​ធ្វើ​ដំណើរ​ត្រូវ​បង្អង់​ឈប់​ សិន​ ព្រោះ​ត្រូវ​យកដៃ​មក​ខ្ទប់​ច្រមុះ​ និង​មាត់​ មិន​ដូច​នោះ​ទេ​ ដី​ហុយ​ចូល​ដោយ​ម្នាក់ៗ​បាន​ត្រឹមតែ​គ្រវីក្បាល​ហួសចិត្ត​ប៉ុណ្ណោះ​

​ចំណែក​ផ្ទះសំបែង​ ពាងទឹក​ត្រូវ​បិទ​ គំរប​ជា​និច្ច​ មិន​ដូចនេះ​ទេ​ ដី​និង​ចូល​ជាក់​ជា​ មិន​ខាន​ ។​ ហើយ​សម្រាប់​ក្មេងៗ​វិញ​ មិន​ដែល​ស្រួលខ្លួន​បាន​មួយ​ថ្ងៃ​ណា​ឡើយ​ គឺ​តែង​ឈឺ​នេះ​ឈឺ​នោះ​ជា​ប្រចាំ​ ជា​ពិសេស​ គឺ​ជំងឺ​ខាង​ផ្លូវដង្ហើម​ ។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រស់​នេះ​សុំ​សំនូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​មេត្តា​ ប្រាប់​ដល់​ម្ចាស់​ក្រុមហ៊ុន​អំពៅ​ ធ្វើ​យ៉ាងណា​អោយ​យក​រថយន្ត​ ដឹក​ទឹក​ស្រោច​ផ្លូវ​ផង​ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ថ្ងៃ​៣​ដង​ ដើម្បី​កុំឱ្យ​ដី​ហុយ​ខ្លាំង​ពេល​ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​រស់នៅ​ជា​ពិសេស​សូម​ឱ្យ​រថយន្ត​ដែល​ធ្វើ​ចរាចរណ៍​នៅ​ក្នុងភូមិ​ទាំងអស់​មេត្តា​បន្ថយល្បឿន​ខ្លះ​ផង​ ព្រោះ​វា​អាច​ ធ្វើ​ឱ្យ​មាន​ដី​ហុយ​ខ្លាំង​ និង​បង្ករ​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ជាយ​ថ​ហេតុ​ណាមួយ​ផ្លូវ​ក្នុងភូមិ​វា​តូច​ ពិបាក​ជៀស​គ្នា​ណាស់​ ៕​

20160119_100145_3692

20160119_093238

20160119_093241

20160119_101659_2245

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print