មន្ត្រី​កាំ​កុង​ត្រួ​ល​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​នៅ​ផ្សារ​គគីរ​ និង​ផ្សារ​ច្បារ​អំពៅ​​

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ បង្ក្រាប​ទីតាំង​លាក់​ទុក​សារធាតុ​គីមី​ដ៏​ធំ​សម្រាប់​ដាក់​បញ្ចូល​ក្នុង​ចំណីអាហារ​ និង​ស្ករត្នោត​ កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ឥឡូវ​មន្ត្រី​កាំ​កុង​ត្រូវ​បាន​បើក​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ផ្សា​មួយ​ចំនួន​ ជា​ពិសេស​ ត្រួតពិនិត្យ​ស្ករត្នោត​ ។​

as (3)

​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ក្រុម​មន្ត្រី​ក​កាំកុងត្រូល​សាខា​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ បាន​ចុះ​ត្រួតពិនិត្យ​នៅ​ក្នុង​ផ្សារ​ច្បារ​អំពៅ​ និង​ផ្សារ​គគីរ​ ដើ​ម្ប​រកសារ​ធាតុគីមី​ដែល​ដាក់​ក្នុង​ម្ហូបអាហារ​ ចំណី​ត្រី​សាច់​ និង​ដាក់​ក្នុង​ស្ករត្នោត​ ។​

​ជា​លទ្ធផល​បឋម​នៃ​ការ​ចុះ​ ត្រួតពិនិត្យ​នៅ​ក្នុង​ផ្សារ​ច្បារ​អំពៅ​សមត្ថកិច្ច​សង្ស័យ​ស្ករត្នោត​ចំនួន​៧​ធុង​ មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ ប៉ុន្តែ​ស្ករត្នោត​ទាំង​៧​ធុង​នោះ​មិន​ទាន់​រឹបអូស​នៅឡើយ​ទេ​ហើយ​បាន​ដឹក​ចេញពី​ស្តង់​លក់​ យក​មក​រក្សា​ទុក​នៅ​ទី​ស្នាក់​ ការ​ផ្សារ​ច្បារ​អំពៅ​បណ្តោះ​ រង់ចាំ​ចេញ​លទ្ធផល​ត្រួតពិនិត្យ​ជា​ផ្លូវការ​និង​ដឹក​យក​ទៅ​កម្ទេច​ចោល​ ។​

​ដោយឡែក​លទ្ធផល​ត្រួត​ ពិនិត្យ​នៅ​ផ្សារ​គគីរ​វិញ​ ដែល​ដឹកនាំ​ដោយ​លោក​អ៊ូ​ ម៉​នរិន្ទ​ ប្រធាន​សាខា​កាំ​កុង​ ត្រូល​ខេត្តកណ្តាល​ រក​មិន​ ឃើញ​ម្ហូប​អា​ ហារ​ ដាក់​សារធាតុ​គីមី​ហាម​ ឃាត់​នោះ​ទេ​ សូ​ម្បី​តែ​ស្ករត្នោត​ក៍​មិន​មាន​ដាក់​សារធាតុ​គីមី​ដែរ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​នៅ​តាម​ផ្សា​ទូ​ទាំង​ខេត្តកណ្តាល​ដូច្នេះ​ថា​ បើ​មាន​គ្រឿង​កំប៉ុង​ណា​កំ​ពិត​ដាក់​ខាត​កំ​យក​មក​ដាក់​លក់​ និង​កុំ​យក​ចំណីអាហារ​ណា​ដែល​មាន​ដាក់​សារធាតុ​គីមី​យក​មក​ដាក់​លក់​អោយ​សោះ​ បើ​គ្រឿង​កំប៉ុង​ ត្រូវ​មើល​ថ្ងៃខែ​ឆ្នាំ​កំណត់​បើ​លើស​កាល​បរិ​ច្ឆេ​ត​សូមកុំ​យក​មក​លក់​វា​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជា​ពលរ​ដ្ធ​។​ ចំណែក​ការ​ដាក់​លក់​ចំណីអាហារ​ត្រូវ​មាន​គម្រប​គ្រប​អោយ​ជិត​ជៀសវាង​ចំណីអាហារ​នោះ​ខូច​គ្មាន​គុណភាព​ ៕​

as (1)

as (5)

IMG-20160128-WA0047

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print