​រដ្ឋាភិបាលចិន៖ បាន​ព្រមាន​រដ្ឋាភិបាល​អង់គ្លេស ​ពាក់ព័ន្ធ​នឹង​ការធ្វើសកម្មភាព​យោធា​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក

ចែករំលែក៖

ប្រទេសចិន៖ រដ្ឋាភិបាលចិន ចង់ឃើញអង់គ្លេស ដែលទើបតែបានចាកចេញពីសហភាពអឺរ៉ុប បង្ហាញតួនាទីដែលមានប្រយោជន៍ដល់សហគមន៍អន្តរជាតិ ជាជាងបង្កការគំរាមកំហែងសន្តិសុខ មិនតែប៉ុណ្ណោះចិន បានព្រមានរដ្ឋាភិបាលអង់គ្លេសពាក់ព័ន្ធនឹងការធ្វើសកម្មភាពយោធានៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលចិន មើលឃើញថាមានចេតនាបន្ថែមសម្ពាធលើខ្លួន

តាមប្រភពព័ត៌មានដដែល លោកអគ្គរដ្ឋទូតចិន បានលើកឡើងថា អង់គ្លេស បានកាត់ផ្តាច់ចំណងពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុបរួចទៅហើយ ដូច្នេះអង់គ្លេស មិនគួរចូលដៃជាមួយនឹងអាមេរិកសម្ញែងកម្លាំងយោធាមកលើចិននោះទេ លោក គូសបញ្ជាក់ថា ក្រោយនៃការចាកចេញពីសហភាពអឺរ៉ុប អង់គ្លេសនៅតែចង់ដើរតួនាទីសំខាន់របស់ខ្លួនដដែល

ក៏ប៉ុន្តែសម្រាប់ប្រមុខការទូតចិនប្រចាំអង់គ្លេសរូបនេះ បានក្រើនរម្លឹកដល់អង់គ្លេស ថា ការសម្ញែងយោធារបៀបនេះ មិនមែនជាមធ្យោបាយម្រាប់ដើរតួនាទីសំខាន់របស់ពិភពលោកនោះទេ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times​ ថា លោក Liu Xiaoming អគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស កាលពីថ្ងៃ១៨ កក្កដាថ្មីៗនេះ បានប្រតិកម្មខ្លាំងទៅនឹងវត្តមាននាវាដឹកយន្តហោះចម្បាំងរបស់អង់គ្លេស ដែលបានចូលចតនៅក្នុងតំបន់ប៉ាស៊ីហ្វិក តំណាងប្រទេសរូបនេះ បានហៅសកម្មភាពនេះ គឺជារឿងដ៏គ្រោះថ្នាក់មួយ

សារព័ត៌មានអង់គ្លេស The Times បន្តថា ក្នុងសប្តាហ៍នេះ អង់គ្លេសបានបញ្ជូនយន្តហោះជាច្រើនគ្រឿងដោយចុះចតនៅលើនាវាដឹកយន្តហោះចម្បាំង HMS Queen Elizabeth នៅតំបន់ប៉ាស៊ីហ្វិក ជាផ្នែកមួយរបស់សម្ព័ន្ធអន្តរជាតិដើម្បីតទល់ជាមួយនឹងចិន នាវាដឹកយន្តហោះចម្បាំងនេះដែរ នៅឆ្នាំក្រោយ ក៏មានផែនការធ្វើនាវាចរណ៍ដើម្បីបង្ហាញពីការអនុវត្តសេរីភាពក្នុងដែនសមុទ្រអន្តរជាតិ នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print