រដ្ឋបាលខណ្ឌមានជ័យចាត់វិធានការក្តៅទៅលេីទីតាំងសំណង់និងការចាក់ដីរំលោភចូលប្រឡាយលូប្រាំបន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញដាក់បញ្ជាកាលពីពេលថ្មីៗនេះ​

ចែករំលែក៖

​ ភ្នំពេញ​ ៖ បន្ទាប់ពីមានបញ្ជាពីលោកឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​មក នៅព្រឹកថ្ងៃទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០២០​ លោក​ មា​ សុភាព​ អភិបាលរងខណ្ឌមានជ័យតំណាងលោកពេជ្រ​ កែវ​មុនី អភិបាលខណ្ឌមានជ័យ​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងមន្ត្រីពាក់ព័ន្ធចុះកាយដីដែលឈ្មួញចាក់រំលោភលេីចំណីប្រឡាយលូប្រាំ​ ស្ថិតក្នុងភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យ​ទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ លោក​ មា​ សុភាព​ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ ការចុះអនុវត្តនេះគឺបានធ្វេីការវាស់វែងត្រឹមត្រូវពីក្រុមសុរិយោដី​ និងភូមិបាលខណ្ឌ​ រួមជាមួយនឹងមន្ត្រីជំនាញសាធារណៈខណ្ឌ​ ហេីយការអនុវត្តមិនមែនតែមួយទីតាំងនេះទេគឺឲ្យតែសំណង់ណាឬក៏ទីតាំងណាដែលវាស់ទៅឃេីញថារំលោភបំពានលេីសម្បត្តិសាធារណៈជាពិសេសប្រឡាយលូប្រាំនេះ​ គឺត្រូវតែរុះរេីនិងកាយចេញជាដាច់ខាត។

​ ជាមួយគ្នានោះដែរម្ចាស់ទីតាំងក៏បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌមានជ័យឲ្យជួយរកយុត្តិធម៌ដល់រូបគាត់ផង​ ហេីយគាត់បញ្ជាក់ថា​ គាត់មិនហាមឃាត់ចំពោះការអភិវឌ្ឍរបស់អាជ្ញាធរទេ​ ប៉ុន្តែត្រូវអនុវត្តឱ្យស្មេីភាពគ្នារវាងប្រជាពលរដ្ឋរស់នៅអមសងខាងប្រឡាយនេះ​ សូមកុំអនុវត្តតែកន្លែងគាត់មួយអ៊ីចឹង៕

...

ដោយ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print