ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានគេបង្ហើបអោយដឹងថា លោកឧត្ដមសេនីយ៍ឯក បានកំពុងបញ្ជាអោយ ការិយាល័យជំនាញ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បេីកការស្រាវជ្រាវដេីម្បីនាំខ្លូនម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ (Saran Narita ) ដែលបានបង្ហោះរូបវីដេអូ សិចស៊ី ហួសហេតុធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និង សេចក្ដីថ្លៃថ្នូរ របស់ស្ត្រីខ្មែរ ។ ជាពិសេសបំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនអនុញ្ញាតអោយ អ្នកលក់តាមអនឡាញ ឡាយលក់ផលិតផលរបស់ខ្លួនបញ្ចេញភាពសិចស៊ីហួសហេតុនោះឡើយ។
សូមបញ្ជាក់ថា៖ គណនី ហ្វេសប៊ុក ឈ្មោះ Saran Narita បង្ហោះរូបវីដេអូ សិចស៊ី ហួសហេតុធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និង សេចក្ដីថ្លៃថ្នូរ របស់ស្ត្រីខ្មែរបំផុត។ ដើម្បីតែផលប្រយោជន៍អាជីពមុខរបរ របស់ខ្លួន ស្ត្រីរូបនេះ បានបញ្ចេញនូវ ភាពសិចសុី លេចលើ លេចក្រោម សឹងតែបង្ហាញអស់នូវសាច់ជាសេចក្តីថ្លៃថ្នូរបស់ស្ត្រីខ្មែរ។
ពាក់ព័ន្ធករណី អង្គភាព «នគរដ្រេហ្គន» មិនអាចទាក់ទងបានទេពី លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងករណីចាត់វិធានការនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕
ដោយ៖ សិលា