គណនី​ ហ្វេសប៊ុក​ ឈ្មោះ​ Saran Narita បង្ហោះ​រូបវីដេ​អូ សិចស៊ី​ ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ កិត្តិយស​ និង​ សេចក្ដី​ថ្លៃថ្នូរ​ របស់​ស្ត្រី​ខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​ជា​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវបានគេបង្ហើបអោយដឹងថា​ លោកឧត្ដមសេនីយ៍​ឯក​ បានកំពុង​បញ្ជា​អោយ​ ការិយាល័យ​ជំនាញ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បេីកការស្រាវជ្រាវដេីម្បី​នាំខ្លូន​ម្ចាស់​គណនី​ ហ្វេសប៊ុក​ ឈ្មោះ​ (Saran Narita ) ដែល​បានបង្ហោះ​រូបវីដេ​អូ សិចស៊ី​ ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ កិត្តិយស​ និង​ សេចក្ដី​ថ្លៃថ្នូរ​ របស់​ស្ត្រី​ខ្មែរ​ ។ ជា​ពិសេស​បំពាន​នឹង​អនុសាសន៍​ណែនាំ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនអនុញ្ញាតអោយ​ អ្នកលក់​តាម​អនឡាញ​ ឡាយលក់ផលិតផលរបស់ខ្លួន​បញ្ចេញ​ភាព​សិចស៊ី​ហួសហេតុ​នោះឡើយ។
សូមបញ្ជាក់ថា៖ គណនី​ ហ្វេសប៊ុក​ ឈ្មោះ​ Saran Narita បង្ហោះ​រូបវីដេ​អូ សិចស៊ី​ ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ កិត្តិយស​ និង​ សេចក្ដី​ថ្លៃថ្នូរ​ របស់​ស្ត្រី​ខ្មែរបំផុត។ ដើម្បីតែផលប្រយោជន៍អាជីពមុខរបរ របស់ខ្លួន ស្ត្រីរូបនេះ បានបញ្ចេញនូវ ភាពសិចសុី លេចលើ លេចក្រោម សឹងតែបង្ហាញអស់នូវសាច់ជាសេចក្តីថ្លៃថ្នូរបស់ស្ត្រីខ្មែរ។
ពាក់ព័ន្ធករណី អង្គភាព «នគរដ្រេហ្គន» មិនអាចទាក់ទងបានទេពី លោកឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​ជា​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងករណីចាត់វិធានការនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print