ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖
១ – ឈ្មោះ ធូ ធុច ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ មុខរបរកម្មករ។
២ – ឈ្មោះ ជុំ សារ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ មុខរបរកម្មករសំណង់។ ៣ – ឈ្មោះ ជួប វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករ។៤- ឈ្មោះ យ៉ែម ពៅ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរបេីកបររថយន្ត។៥-ឈ្មោះ អាត គី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាមមុខរបរ បេីកបររថយន្ត។ ៦ -ឈ្មោះ ថ្លាង ថានី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករសំណង់។
៧-ឈ្មោះ រ៉ា រ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិស្រែ១០០ ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករសំណង់។
សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន១១កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ស រស្មី