ក្រុមកុលសម្ព័ន្ធ​៦០ពាន់ឆ្នាំរស់នៅដោយអាថ៍កំបាំង សម្លាប់អ្នកក្រៅដែលហ៊ានចូលទៅក្បែរ

ចែករំលែក៖

កុលសម្ព័ន្ធមួយក្រុមរស់នៅលើកោះ​Sentinel បានសម្លាប់អ្នកក្រៅណាមួយដែលហ៊ានចូលទៅ​កៀកពួកគេ. ឬឈានជើងចូលលើកោះនេះ។
កោះSentinel មានទេសភាពយ៉ាងស្រស់ស្អាត តែបានត្រឹមតែមើលពីលើយន្តហោះចុះមក​ប៉ុណ្ណោះ។ កោះនេះមានទទឹង​៩០គីឡូម៉ែត្រ​មានព្រៃឈរយ៉ាងក្រាស់ មានឆ្នេរសមុទ្រយ៉ាង​ស្រស់​ស្អាត់​វាលខ្យាច់ពណ៌សប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ានឈានជើងទៅលើកោះនោះ​ឡើយ។
នៅលើកោះនោះមានកុលសម្ព័ន្ធ​យ៉ាងកាចសហាវ​ មានធ្នូ ស្នា ដាក់តាមខ្លួនជានិច្ច​ឲ្យតែមាន​សត្វចម្លែកមនុស្សចម្លែកចូលទៅកៀកកោះនោះនឹងត្រូវពួកគេបាញ់សម្លាប់ដោយព្រួញពិស​របស់ខ្លួន។កុលសម្ព័ន្ធនោះមិនទទួលយកការវិវឌ្ឍន៍ឡើយ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ចាក់ថា​ពួកគេមិនដែលមានទំនាក់ទំនងជាមួយពិភពខាងក្រៅរយពេលជាង​៦០ពាន់ឆ្នាំមកហើយ។ ពួកគេតែងតែស្វាគមន៍អ្នកសម្លែកដោយព្រួញពិរបស់ខ្លួន។
កាលពីឆ្នាំ​២០០៦ គលសម្ព័ន្ធនៅលើកោះ Sentinel ត្រូវបានគេហៅឈ្មោះថាគលសម្ព័ន្ធ​Sentinel បានសម្លាប់អ្នកនេសាទពីរនាក់ដែលចូលទៅស្នាក់នៅបណ្តោះអាសន្ននៅលើកោះ​នោះពេលមានព្យុះដោយព្រួញពិស។ សូម្បីតែយន្តហោះសើបការហោះហើរ​នៅលើអាកាស​ពួកគេក៏បានបាញ់​ព្រួញប​ណ្តេញផងដែរ។ការខិតខំចូលទៅកៀករបស់រដ្ឋាភិបាល​ជា​ច្រើន​លើក​​តែត្រូវបរាជ័យ ទាំងនោះហើយបានជាមកទលពេលនេះគេមិនដឹងថា​មានកលសម្ព័ន្ធ​ប៉ុន្មានអ្នកនោះដែរអាចមានជាង​១០០នាក់ប៉ុណ្ណោះ។ ទិដ្ឋភាពនៅលើកោះនោះថត​បាន​តែពីលើអាកាស​ប៉ុណ្ណោះគ្មាន​រូបភាពផ្ទល់នៅលើកោះឡើយ។
អ្វីដែលធ្វើឲ្យគេផ្ញាក់ផ្អើលនោះ គឺគលសម្ព័ន្ធខាងលើគេចផុតពីក្តីស្លាប់ដោយរលក់យក្ស​ស៊ូណាបិកាលពីឆ្នាំ​២០០៤ វាយប្រហារទៅលើកោះនោះ នៅពេលដែលស៊ូណាមិសម្លាប់​មនុស្ស​រាប់សែននាក់តែមិនអាចសម្លាប់គលសម្ព័ន្ធខាងលើ។
ដោយមិនអាចចូលទៅកៀកបានរដ្ឋាភិបាលឥណ្ឌាបានបង្កើតរបាំងចម្ងាយ៥គីឡូម៉ែត្រហាម​ប្រាំមនុស្សចូលទៅក្បែរ។ តាមអ្នកវិទ្យាសាស្ត្រាគលសម្ពន្ធខាងលើអាចទទួលរងការវាយប្រ​ហារ​ពីមនុស្សខាងក្រៅពីអតីតកាលទើបពួគគេមានភាពសហាវមិនទុកចិត្តអ្នកណាទាំង ឲ្យតែង្នកក្រៅចូលមកត្រូវពួកគេសម្លាប់តែម្តង។ អ្នកវិទ្យាសាស្ត្រក៏បានព្រួយបារម្ភពីភាព​គងវង់នៃគលសម្ព័ន្ធនេះដោយសារតែ ខ្វះការថែទាំងសុខភាព​ បានជាចំនួនពលរដ្ឋកើនឡើង​យឺតយ៉ាវបែបនេះ។
ពេលកន្លងមកអង្គការ Survival International បានប្រឆាំងទៅនឹងសកម្មភាបនេសាទត្រីនៅជុំ​វិញកោះនោះអាចធ្វើឲ្យថយចុះនៃប្រភពអាហាររបស់គលសម្ពន្ធខាងលើ ធ្វើឲ្យពួគគេអាចត្រូវ​អត់ឃ្លានដោយមិនអាចរកចំណីបាន៕

20150713-222745.jpg

20150713-222749.jpg

20150713-222753.jpg

20150713-222759.jpg

20150713-222803.jpg

...

20150713-222807.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print