ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ មន្ត្រី និងអាជ្ញាធរសង្កាត់ អូរឫស្សីទី៤

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់អូរឫស្សីទី៤ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកចៅសង្កាត់ ជំរាបរាយការណ៌ជូនអំពីសភាពការណ៌ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងពីការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពព្រមទាំងការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការលំបាក បញ្ហាប្រឈមខ្លះដែលអាជ្ញាធរសង្កាត់ និងមន្ត្រីមូលដ្ឋានបានជួបដោះស្រាយ ព្រមទាំងពីស្ថានភាពជីវភាពរស់នៅ ការប្រកបមុខរបររកស៊ី ធ្វើការងាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជំរាបជូនអំពីសភាពការណ៌រីកចំរើន ការអភិវឌ្ឍ និងសមិទ្ធផលធំៗថ្មីៗរបស់ប្រទេសជាតិ ព្រមទាំងផ្តល់អនុសាសន៌ដល់មន្ត្រីសង្កាត់ និងមន្រ្តីមូលដ្ឋានត្រូវ
-បន្តខិតខំអនុវត្តឲ្យកាន់តែល្អតាមតួនាទីភារកិច្ច ជាពិសេស យកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ ការរក្សាការពារ សន្តិសុខ
សណ្តាប់សាធារណៈក្នុងមូលដ្ឋាន ចាត់វិធានការបង្ក្រាប ទប់ស្កាត់បទល្មើសនានា រួមទាំងបញ្ហាគ្រឿងញៀន។
-ផ្តល់សេវាសាធារណៈ បំរើប្រជាជនដោយគ្មានការរើសអើង និងប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស….។
-យកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាអនាម័យ និងសោភ័ណភាពទីក្រុងទាំងនៅទីសាធារណៈ និងនៅលំនៅដ្ឋានកន្លែងប្រកបរបររកស៊ីរបស់ប្រជាជន។
-បង្កើនស្មារតីទទួលខុសត្រូវខ្ពស់បញ្ហារក្សាការពារធនធាន ទ្រព្យសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធ ដែលមាននៅក្នុងមូលដ្ឋានសង្កាត់យើង។
-ចំពោះមុខវិបត្តិកូវីដ ១៩ សម្តេចបានក្រើនរំលឹកឲ្យមន្ត្រី កងកម្លាំងមានសមត្ថកិច្ចយើងបន្ត
យកចិត្តទុកដាក់ អប់រំ និងផ្សពផ្សាយដល់ប្រជាជនយើងឲ្យខិតខំអនុវត្តរាល់វិធានការដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំជាក់ស្តែងគឺ៖
-អនាម័យខ្លួនប្រាណឲ្យបានល្អ និងជាប្រចាំ ដោយប្រើសាប៊ូ ទឹកអាកុល។
-អនុវត្តគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។
-បន្តប្រើម៉ាស្សការពារក្នុងពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈ ក្នុងពេលធ្វើការងារ ឬក្នុងទីសាធារណៈដែលមានមនុស្សច្រើនៗ។
-ក្នុងករណីមានអាការៈមិនស្រួលខ្លួន ត្រូវប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យជួបគ្រូពេទ្យជំនាញឲ្យពិនិត្យព្យាបាល ឬទាក់ទងផ្តល់ព័ត៌មានទៅខ្សែទូរស័ព្ទ១១៥ ដែលប្រចាំការ ផ្តល់ការពិគ្រោះផ្តល់យោបល់ពាក់ព័ន្ធជម្ងឺរាតត្បាតកូវីដ-១៩៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print