អតីត​នាយករដ្ឋមន្ត្រី​ថៃលោកស្រី យី​ង​ឡាក់ ទទូចឲ្យ​អង្គភាព​ប្រឆាំង​ពុករលួយ​ថៃ​ ផ្តោត​ការងារ​រដ្ឋាភិបាល​បច្ចុប្បន្ន ជាង​សើរើ​សំណុំរឿង​លោកស្រី​

ចែករំលែក៖

អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូង គឺលោកស្រី យីឡាក់ ស៊ីណាវ៉ាត់ បានចេញមុខប្រតិកម្មតាមរយៈគណនីហ្វេប៊ុរបស់លោកស្រី ដោយចោទជាសំណួរថា៖តើហេតុអ្វីគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយអនុវត្តនីតិវិធីយ៉ាងឆាប់រហ័សក្នុងបទចោទប្រកាន់លោកស្រីដល់ពីរសំណុររឿង ទាំងចំពោះមុខគណៈកម្មាធិការនេះ មានរឿងច្រើនលើសកម្មភាពរដ្ឋាភិបាលបច្ចុប្បន្ននោះ

មិនតែប៉ុណ្ណោះអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានទទូចឲ្យអង្គភាពប្រឆាំងអំពើពុករលួយថៃផ្តោតការយកចិត្តទុកដាក់ និងតាមដានការបំពេញមុខងារ និងភារកិច្ចរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន ដែលមានលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ជាប្រមុខ ជាជាងសើរើសំណុំរឿងរបស់រដ្ឋាភិបាលលោកស្រី ដោយលោកស្រី មិនចង់ឃើញអង្គភាពមួយនេះ ដាក់មុខសញ្ញាតែលើអ្នកប្រឆាំងរដ្ឋាភិបាលនោះទេ

ការចេញប្រតិកម្មមួយតបទៅនឹងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ ដែលបានចោទប្រកាន់លោកស្រី និងមន្ត្រីក្រោមឱវាទរបស់លោកស្រីពីបទរំលោភអំណាចមុខងារសាធារណៈនោះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះទំនងជាលោកស្រី យីឡាក់ ស៊ីណាវ៉ាត់ទ្រាំលែងបាននឹងទង្វើដដែលៗរបស់រដ្ឋាភិបាលថៃ ដែលពីមុនជារដ្ឋាភិបាលយោធា

គួរបញ្ជាក់ថា លោកស្រី យីឡាក់ ដែលបច្ចុប្បន្នហ៊ុមព័ទ្ធទៅដោយការចោទប្រកាន់ពីតុលាការថៃច្រើនស្រាប់ហើយនោះ បានកត់សម្គាល់ថា អ្នកនយោបាយ អតីតអ្នកនយោបាយ ដែលប្រឆាំងនឹងរដ្ឋាភិបាល តែងត្រូវបានស្ថិតក្នុងការចោទប្រកាន់ ការសង្ស័យប្រព្រឹត្តបទល្មើសៗ ខណៈដែលក្រុមអ្នកដែលនៅកាន់អំណាច តែងតែត្រូវជានិច្ច

សូមជម្រាប​​ថា កាលពីថ្ងៃ២២ កក្កដាកន្លងទៅដែរនោះ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ បានអះអាងថា បានរកឃើញភស្តុតាងមួយចំនួនដែលបង្ហាញថា លោកស្រី យីឡាក់ និងអគ្គលេខាធិការរបស់លោកស្រី រួមទាំងឧបនាយករដ្ឋមន្ត្រីមួយរូប បានរំលោភច្បាប់ក្នុងការដាក់ដេញថ្លៃគម្រោងអភិវឌ្ឍន៍ជាតិ ដែលមានទំហំទឹកប្រាក់រាប់លានដុល្លារ

បើគិតចាប់ពីលោកស្រី យីឡាក់ ស៊ីណាវ៉ាត់ ត្រូវបានទម្លាក់ចេញពីមុខតំណែងតាមរយៈរដ្ឋប្រហារយោធាមក លោកស្រី ត្រូវបានតុលាការថៃចោទប្រកាន់ពីបទល្មើសជាបន្តបន្ទាប់ ហើយលោកស្រី ក៏ត្រូវបានតុលាការហាមមិនឲ្យធ្វើនយោបាយទៀតផង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print