ក្មេងស្រីដែលស្ត្រីកំណាចយកកាំបិតចុងស្រួចឆូតផ្ទៃមុខ ចេតនាសម្លាប់ បានធូរស្រាលមុខរបួសហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីដែលរងគ្រោះដោយសារស្រ្ដីកំណាចម្នាក់​បានយកកាំបិតចុងស្រួចឆូតផ្ទៃមុខ ក្នុងចេតនាទុច្ចរិតសម្លាប់ នោះបានជាស្នាមរបួសធូរស្រាលហើយ។ កុមារខាងលើមានការអាណិតអាសូរពីប្រជាពលរដ្ឋ ខណៈស្ត្រីរូបនោះសងសឹក ជំនួសកូនទាំងគ្មានសីលធម៍ គុណធម៍ ជាមនុស្សរស់នៅក្នុងសង្គមនោះ។
សូមរម្លឹកថា៖ លោក​ ឆឹម​ ឫទ្ធី​ ចៅក្រម​ស៊េីបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានចេញដីកា​បង្គាប់​អោយឃុំខ្លួន​ ឈ្មោះ​ លីវ​ ប៊ុន​ធឿន​ ភេទ​ស្រី​ អាយុ​ ៤៣ឆ្នាំ​ ក្រោម​បទចោទ​ ទារុណកម្ម​ និង​ អំពើ​ឃោរឃៅ​ស្ថានទម្ងន់ទោស​ទាក់ទង​ទៅនឹងជនរងគ្រោះ​ តាមបញ្ញត្តិមាត្រា​ ២១១​ ។ បេី​តុលាការ​រកឃើញ​បទល្មេីស​ដូច​ការចោទ​ប្រកាន់​ ស្ត្រី​ឈ្មោះ​ លីវ​ ប៊ុន​ធឿន​ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ចន្លោះពី​ ១០​ឆ្នាំ​ ទៅ​២០​ឆ្នាំ​ ។
សូមបញ្ជាក់ថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភដល់ក្មេងស្រិរងគ្រោះ និងម្តាយដែលមានផ្ទៃពោះ៨ខែផងនោះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print