ស្លាប់មនុស្ស១នាក់និងរបួសធ្ងន់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដTRITON បុកនិងម៉ូតូវ៉ែវអាលហ្វា

ចែករំលែក៖

កំពង់ធំ​= ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដម៉ាកTRITON បុកនិងម៉ូតូ វ៉ែវ អាលហ្វា ធ្វើអោយយុវតីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងបុរស២នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី៣១ខែមករា ឆ្នាំ២០១៦លើផ្លូវជាតិលេខ០៦ ត្រង់ចំណុចភូមិរូង ឃុំត្រពាំងឬស្សី ​​ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកTRITONបើកបរដោយបុរសម្នាក់ ឈ្មោះស៊ីវ សោភ័ណ ភេទប្រុសអាយុ ៦៨ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប បើកបរបញ្ចាស់ទិសគ្នា មកដល់ចំនុចកើតហេតុក៏បានបុកនិងម៉ូតូ១គ្រឿង ជិះគ្នា៣នាក់​កំពុងតែបើកឆ្លងថ្នល់មិនគោរពអធិភាព ក៏ជ្រុលចង្គូតទៅបុកម៉ូតូពេញទំហឹងតែម្ដង​ ធ្វើអ្នកបើកម៉ូតូ ឈ្មោះ​គ្រួច ចែម អាយុ១៨ឆ្នាំ​ របួសធ្ងន់ អ្នករួមដំណើរឈ្មោះ ស្វាយ​សាន ​អាយុ​១៨ឆ្នាំ របួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ​​ គ្រួច ស្រីឡៃ ភេទស្រីអាយុ ២២ឆ្នាំ ស្លាប់នៅនិងកន្លែងកើតហេតុ ទាំង៣នាក់រស់នៅក្នុងភូមិ អូររំដេង ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យរួច ប្រគល់សាកសពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្ដយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ អ្នកបើករថយន្ដត្រូវបានឃាតខ្លួន រងចាំដោះស្រាយគ្នាទៅតាមច្បាប់៕ ប៊ុន រិទ្ធី 

    
    
    
    
  

...

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print