រុស្ស៊ីនឹងក្លាយជាប្រទេសដំបូងគេ​អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

ចែករំលែក៖

នៅថ្ងៃទី​២៩ ខែកក្កដា រុស្ស៊ីមានគម្រោងក្លាយទៅជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​បើទោះបីមានការមន្ទិលសង្ស័យ​ពីក្រុមអ្នកឯកទេសថាជាសកម្មភាពនយោបាយក្តី​។
សារព័ត៌មាន​CNN បានដកស្រង់ប្រភពព័ត៌មានពី​មន្ត្រីរុស្ស៊ីដែលបានបញ្ជាក់ថា​ រដ្ឋាភិបាលទីក្រុងមូស្គូ និឹងអនុម័ត​ឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩​មុនថ្ងៃទី​១០​ខែសីហា​។មជ្ឈមណ្ឌលGamaleya មានទីតាំងនៅទីក្រុងមូស្គូជាអ្នកផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។​ថ្នាំព្យា
បាលកូវីដ​-១៩ នឹងត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងសហគមន៍​ ហើយផ្តល់អាទិភាព​បញ្ជូនទៅកាន់ក្រុមគ្រូពេទ្យជួរមុខ របស់រុស្ស៊ីដើម្បីព្យាបាលអ្នកជំងឺកូវីដ​-១៩។
លោកKirill Dmitriev អ្នកផ្តល់ជំនួយដ៏សំខាន់​ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​នៅប្រទេសរុស្ស៊ីបានប្រៀបធៀបព្រឹត្តិការណ៍បញ្ចេញវ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ទៅនឹងសម័យកាលសហភាពសូវៀតបាញ់បង្ហោះផ្តាយរណប Sputnik ដោយជោគជ័យ ដែលជាផ្កាយរណបដំបូងគេបង្អស់នៅលើពិភពលោក នាឆ្នាំ​១៩៥៧ ។
រុស្ស៊ីមិនប្រកាស​ទិន្នន័យវិទ្យាសាស្ត្រ​ស្តីពី​ការសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដោយជោគជ័យនោះទេ ទាំងនោះហើយបានធ្វើឲ្យមនុស្សមួយចំនួនសង្ស័យថាទីក្រុងមូស្គូ​អនុម័តវ៉ាក់សាំងលឿនពេកក្រោមគំនាបនយោបាយ​​។
ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ​រុស្ស៊ីបានលើកឡើងថា ការដែលប្រទេសនេះផលិតវ៉ាក់សាំងបានលឿនគឺដោយសារតែប្រើតាមរូបមន្តវ៉ាក់សំាងផ្សេង ហើយ​បន្ថែម​តែចំណុចមួយចំនួនទៀតប៉ុណ្ណោះ។ ទាំងនោះជាវិធីសាស្ត្រដែលក្រុមហ៊ុនផលិតឱសថមួយចំនួនបានធ្វើ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print