គ្រួសារ Harry និង Meghan Markle ត្រូវបានពលរដ្ឋអង់គ្លេស ស្នើឲ្យចាកចេញពីរាជវង្សជារៀងរហូត ដោយសារតែ មានសកម្មភាព មិនគោរពដល់ព្រះមហាក្សត្រិយានី ។
នៅក្នុងសៀវភៅថ្មី របស់គ្រួសារ Sussex ដោយមានព័ត៌មានជាច្រើនបង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង និងខឹងសម្បារដល់គ្រួសារ រាជបុត្រHarry និង Meghan Markle ដោយអំពាវនាវដល់រាជវាំងអង់គ្លេសបណ្តេញចេញពីរាជវង្សជារឿងរហូត។
តាមសារព័ត៌មាន Mirror បានផ្សាយថា ក្នុងចំណោមពលរដ្ឋអង់គ្លេស១០ មាន៤នាក់យល់ព្រមឲ្យបណ្តេញគ្រួសារ Sussex គួតែត្រូវបណ្តេញចេញពីរាជវាំង។ ការស្ទង់មតិទៅលើពលរដ្ឋ២ពាន់នាក់ ដែលជាមនុស្សពេញវ័យនៅអង់គ្លេស បង្ហាញឲ្យឃើញថា មានពលរដ្ឋដល់ទៅ៥៧ភាគរយ គិតថា សៀភៅរបស់គ្រួសារSussexដែលមានចំណងជើងថា«ស្វែងរកសេរីភាព» ដែលនឹងបោះពុម្ភផ្សាយនៅខែសីហាឆ្នាំ២០២០នេះមានខ្លឹមសារជាច្រើន មិនសមស្រប។
ជាមួយគ្នានេះដែរមានពលរដ្ឋអង់គ្លេសដល់ទៅ៦៧ភាគរយ មានអារម្ភមិនសម្បាយនោះឡើយពេលគ្រួសារSussex មានវិវាទជាមួយ រាជវង្ស ពិសេសគឺព្រះមហាក្សត្រិយានី។ ជាមួយគ្នានោះពលរដ្ឋ៤០ ភាគរយឲ្យបណ្តេញចេញពីរាជវង្សតែម្តង។ តាមការលើកឡើងរបស់ ពលរដ្ឋអង់គ្លេស នៅក្នុងសៀវភៅ«ស្វែងរកសេរីភាព»គឺបានជាន់ឈ្លីរាជវង្សានុវង្សនិងមិនគោរពព្រះមហាក្សត្រិយានីអង់គ្លេស ៕ ដោយ៖ធីរីណា