រដ្ឋាភិបាលចិន ព្រមានអាមេរិកថា៖ សមុទ្រចិនខាងត្បូង​មិនមែនជាកោះហាវ៉ៃ​របស់សហរដ្ឋអាមេរិកនោះទេ

ចែករំលែក៖

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារទី២៨ ខែកក្កដាម្សិលមិញនេះ បានសម្តែងការប្រឆាំងជាថ្មីទៅនឹងទង្វើលូកលាន់កិច្ចការសមុទ្រចិនខាងត្បូង ពីសំណាក់សហរដ្ឋអាមេរិក ដោយក្រុងប៉េកាំង បានណែនាំថា៖ សមុទ្រចិនខាងត្បូងមិនមែនជាកោះហាវ៉ៃរបស់សហរដ្ឋអាមេរិកនោះទេ

បើតាមការដកស្រង់ព័ត៌មានពី CGTN សម្តីលោក វ៉ាង វិនពីន អ្នកនាំពាក្យក្រសួងការបរទេសចិន នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដាឆ្នាំ២០២០នេះថា ដើម្បីឆ្លើយតបទៅនឹងពាក្យសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដែលបានវាយប្រហារចិនត្រង់ៗថា៖ ចិនកំពុងតែគ្រប់គ្រងអធិបតេយ្យនៅក្នុងដែនទឹក (សមុទ្រចិនខាងត្បូង) បន្តិចម្តងៗ។ សមុទ្រចិនខាងត្បូង មិនមែនជាអាណាចក្រដែនសមុទ្រ នៃប្រទេសចិននោះទេ

គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក លោក វ៉ាង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិនមិនដែលបង្កើនការអះអាងទៅលើអធិបតេយ្យភាពសមុទ្រខាងត្បូងនោះឡើយ។ ចិននៅតែរក្សាការគោរពជានិច្ច ចំពោះច្បាប់អន្តរជាតិ ខណៈដែលតួនាទីរបស់ចិននៅតំបន់នេះ តែងតែដើរស្របគ្នាជានិច្ច។ ចិនតែងតែធ្វើការងាររួមគ្នា ដើម្បីដោះស្រាយជម្លោះតាមរយៈកិច្ចចរចា ដោយមានការចូលរួមពីគ្រប់ភាគីទៅអស់»

ក្រៅពីការតបតទៅកាន់ពាក្យសម្តី នៃរដ្ឋមន្ត្រីការបរទេសអាមេរិក ចិនក៏បានចាត់ទុកផងដែរថា ការចល័តក្បួននាវាពិឃាតអាមេរិកដូចជាUSS Nimitz និង USS Ronald Reagan មកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅតំបន់សមុទ្រចិនខាងត្បូងនោះ គឺជាការបង្កហេតុ និងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់នេះ កាន់តែតានតឹងខ្លាំងឡើងៗ។

បច្ចុប្បន្នរដ្ឋាភិបាលចិន បានអំពាវនាវជាថ្មីឲ្យសហរដ្ឋអាមេរិកឈប់ប្រើប្រាស់សមុទ្រចិនខាងត្បូង ជាលេសបង្កើតជម្លោះក្នុងតំបន់ ដើម្បីប្រឆាំងចិនតទៅទៀត៕ដោយ៖ស តារា

WASHINGTON, DC – NOVEMBER 26: U.S. Secretary of State Mike Pompeo speaks to the media in the briefing room at the State Department, on November 26, 2019 in Washington, DC. Secretary Pompeo spoke on several topics including Iran, Cuba, and recent protests in Hong Kong. (Photo by Mark Wilson/Getty Images)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print