ភរិយាប្រធានាធិបតីប្រេស៊ីល ឆ្លងកូវីដ​១៩​

ចែករំលែក៖

សារព័ត៌មានRT​នៅថ្ងៃទី​៣១ ខែកក្កដា​បានផ្សាយថា ភរិយាប្រធានាធិបតីប្រេស៊ីល លោកស្រី Michelle Bolsonaro អាយុ​៣៨ឆ្នាំបានធ្វើតេស្តវិជ្ជមានកូវីដ​១៩ នៅថ្ងៃទី​៣០ខែកក្កដា​។​ កន្លងមកស្វាមីរបស់លោកស្រី គឺ ប្រធានាធិបតីប្រេស៊ីល លោកJair Bolsonaro អាយុ​៦៤ឆ្នាំ បានឆ្លងកូវីដ​១៩ ហើយត្រូវផ្តាច់ខ្លួននៅដាច់ដោយឡែក។
តាមសេចក្តីប្រកាសពីការិយាល័យប្រធានាធិបតីប្រេស៊ីល​បានឲ្យដឹងថា «ភរិយាប្រធានាធិបតី បានឆ្លងកូវីដ​១៩ ប៉ុន្តែលោកស្រីមានសុខភាពល្អ ហើយគោរពទៅតាម​ការណែនាំរបស់គ្រូពេទ្យ​។ កន្លងមក​រដ្ឋមន្ត្រី៥រូបរបស់ប្រេស៊ីល​ក៏បានឆ្លងកូវីដ​១៩ផងដែរ បន្ទាបពីប្រធានាធិបតី ។
ប្រធានាធិបតី​កJair Bolsonaro ទទួលរងការថ្កោលទោសយ៉ាងខ្លាំងនាពេលកន្លងមក ​ដោយសារតែលោកមើលស្រាល​​ការឆ្លងរាលដាលកូវីដ​១៩ ដោយមិនមានវិធានការទប់ស្កាត់នោះឡើយ​។ មិនតែប៉ុណ្ណោះលោកក៏បានស្នើឲ្យបើកទ្វារសេដ្ឋកិច្ចទៀត​ផង​។ កត្តាទាំងនោះហើយបានធ្វើឲ្យប្រេស៊ីលក្លាយទៅជាប្រទេសដែលមានអ្នកឆ្លងច្រើនលំដាប់ទី​២លើពិភពលោកបន្ទាប់ពីអាមេរិក​។
មុនពេលឆ្លងកូវីដ​១៩ ប្រធានាធិបតីប្រេស៊ីលបានចាប់ដៃ អ្នកគាំទ្រ មិនខ្វល់ពីច្បាប់ គម្លាតសង្គមនោះឡើយ​។ កាលពីថ្ងៃទី​២៥ខែកក្កដា កន្លងមក​ប្រធានាធិបតីកJair Bolsonaro បានប្រកាសថា បានជាសៈស្បើយពីកូវីដ​១៩ហើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print