គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹប​កំសាន្ត និង ខារ៉ាអូខេ​ អប់រំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង ដែល​បើក​សំលេង​រំខាន​លឺ​ខ្លាំង​ៗនៅពេល​រាត្រី

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញ​វុធ អភិបាលខណ្ឌ​ដូនពេញ និង លោកស្រី ឧត្តមសេនីយ៍​ទោ ស៊ឹម ផា​ណុំ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹប​កំសាន្ត និង ខារ៉ាអូខេ ក្នុង​មូលដ្ឋាន​ខណ្ឌ និង បាន​ធ្វើ​កំណត់ហេតុ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង ដែល​បើក​សំលេង​រំខាន​លឺ​ខ្លាំង​ៗនៅពេល​រាត្រី។

ជា​លទ្ធផល៖ រដ្ឋបាល​ខណ្ឌ​បាន​ចុះ​ត្រួតពិនិត្យ​ចំនួន០៥ទីតាំង​រួមមាន​៖

១-ក្លឹប​សម្សាន្ត អេ​ភិច២ បាន​ធ្វើ​កំណត់​អប់រំ អោយ​អនុវត្តន៍​តាម​គោល​ការ​ច្បាប់​) ។

២-ក្លឹប​សម្សាន្ត Heart (ពិនិត្យ​ជាក់ស្តែង​មិន​មាន​សកម្មភាព​ដំណើរការ )។

៣-ក្លឹប​កម្សាន្ត ភូន ធូន (ពិនិត្យ​ជាក់ស្តែង​មិន​មាន​សកម្មភាព​ដំណើរការ​)។

៤-អាជីវកម្ម​យីហោ Double A ស្ថិតនៅ ក្នុង​ផ្សារ​សូ​រិយា​មល (មាន​សកម្ម​ភាព​ដំនើ​រកា​រ ក្រោយ​ការពិនិត្យ​រួច​កម្លាំង​គណះ​បញ្ជាការ​ឯកភាព បាន​ធ្វើ​កំណត់​អប់រំ អោយ​អនុវត្តន៍​តាម​គោល​ការ​ច្បាប់​)។

៥-អាជីវកម្ម​យីហោ Mo du Pub បាន​ណែនាំ​អោយ​អនុវត្តន៍​តាម​គោល​ការ​ច្បាប់។ ទទឹម​គ្នា​នេះ គណៈ​បញ្ជាការ ឯកភាព​សង្កាត់​ទាំង១១ ក៏បាន​បន្ត​ចុះ​តាម​ទីតាំង​មួយផ្សេងទៀត​ផង​ដែរ។

ក្នុង​នោះ​លោក​អភិបាល​បាន​ដាក់​ចេ​ញជាគោល​ការណ៍​រួមមាន ៖ -ហាម​ដាច់​ខា​ចមិន​អោយ​មានការ​ចាក់ភ្លេង​រាំ​ឌី​ស្តូ ដែល​ខុស​និង​គោលការណ៍ ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ -ម្ចាស់​អាជីវកម្ម ត្រូវ​រុះរើ​ឧបករណ៍​ភ្លេង​ចេញ​ទាំងអស់ ។ -ហាម​មិន​អោយ​មាន​កា​ប្រគុំ​តន្ត្រី (Live Bang​) -ត្រូវ​បន្ត​គោរព​អនុវត្ត តាម​កា​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ក្នុងករណី​ម្ចាស់​អាជីវកម្ម​មិន​អនុញ្ញា​តាម​កា​ណែនាំ​នេះ គណៈ​បញ្ជាការ​ឯកភាព និង ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត រួមមាន ដកហូត​អាជ្ញាប័ណ្ណ និង បិទ​ទីតាំង​អាជីវកម្ម ដោយ​ចុះ​រុះរើ​ឧបករណ៍​ទាំងអស់​យក​ទៅ​រក្សាទុក​នៅ​រដ្ឋបាល​ខណ្ឌ។

ជាមួយគ្នា​នេះ​ដែរ ក៏​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង​សុខ​ភិបាល ពី​ការ​បង្ការ និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ ១៩ ដោយ​រក្សា​គម្លាត​សង្គម១.៥ម៉ែត្រ ទៅ២ម៉ែត្រ​៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print