ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តទេសចរណ៍ ដួលចូលក្រោមរថយន្តកូរ៉េកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់បាន​បែកក្បាលស្លាប់យ៉ាងអាណោចអាធ័មខណៈជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តទេសចរណ៍មួយគ្រឿងដួលចូលក្រោមរថយន្តកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិជម្ពូ​វ័ន​១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​ បន្ទាប់មករថយន្តបានព្យាយាមបើកគេចខ្លួនតែត្រូវប្រជាការពារឃាត់បាននៅចំណុចរង្វង់មូលចោមចៅ។ 

ជនរងគ្រោះឈ្មោះឡូន សៀង​លី​ ភេទប្រុស អាយុ១៦​ឆ្នាំ​ ជាសិស្សសាលាNCIC​ ថ្នាក់ទី៧​ មានស្រុកកំណេីតនៅស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​ ។ 

តាមសាក្សីនៅកន្លែងបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​រថយន្តកូរ៉េ​ មួយគ្រឿងបើកតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតៈខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ធំ1K-7116 បេីកបរដោយយុវជនម្នាក់ធ្វេីដំណេីរតាមមកពីក្រោយហេីយបានទាក់ដៃចង្កូតជាមួយទេសចរណ៍មួយគ្រឿងទៀតបណ្តាលឲ្យដួលចូលក្រោមរថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-5449 កិនស្លាប់យ៉ាងអាណោចអាធ័ម  ។ ភ្លាមនោះរថយន្តបានបន្តដំណេីរទៅមុខទៀតរហូតទៅដល់រង្វង់មូលចោមចៅទេីបត្រូវបានប្រជាការពារដេញឃាត់បានតែម្តង។ 

ក្រោយកេីតហេតុម្ចាស់រថយន្តត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣បណ្តោះអាសន្នរង់ចាំជំនាញមកធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់។ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕ដោយ៖​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print