តុលាការចោទប្រកាន់លោក​ រ៉ុង​ ឈុន​ ជាផ្លូវការ​ ពីបទ​ ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ចែករំលែក៖

ភ្នំពេញ៖ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ថ្លែងប្រាប់​ តាមបណ្តាញសង្គម​ Telegram នៅល្ងាចថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​ នេះថា ក្រោយពីបានទទួលសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,​ លោកព្រះរាជអាជ្ញារង សេង ហៀង បានសាកសួរតាមនីតិវិធី និង បានសម្រេចចោទប្រកាន់ ឈ្មោះ រ៉ុង ឈុន ពីបទ ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និង​ បានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី ។

លោក​ គុជ​ គឹមឡុង​ បន្តថា​ បើចៅក្រមស៊ើបសួរសម្រេចយ៉ាងណា នឹងជូនព័ត៌មានបន្តទៀត​ ។

សូមបញ្ជាក់ថា​ លោក​ រ៉ុង​ ឈុន​ តំណាងក្រុមប្រឹក្សាឃ្លាំមេីលកម្ពុជា​ និង​ ជាប្រធានសហភាពសហជីពកម្ពុជា​ ត្រូវបានសមត្ថកិច្ច​ ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២០​ ក្រោយបានចេញសេចក្តីថ្លែងការណ៍មួយ​ ពាក់ព័ន្ធបញ្ហាព្រំដែន​ នៅខេត្តត្បូងឃ្មុំ​ ។

បញ្ហានេះ​ ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន​ ក៏បានចេញសេចក្តីថ្លែងការណ៍​ រួចហេីយ​ ដេីម្បីអោយសាធារណជន​ បានដឹងអំពីដំណេីររឿងពិត​ កុំអោយមានការភ័ន្តច្រឡំ​ ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print