ពលរដ្ឋ​វៀតណាមម្នាក់ទៀត បាន​ស្លាប់​ដោយសារ COVID-19 សរុបឡើងដល់៣នាក់ហើយ

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃទី​១ ខែសីហានេះ ប្រទេសវៀតណាម បាន​រាយការណ៍​ថា មាន​អ្នកស្លាប់​ដោយសារ COVID-19 មួយនា​ក់ទៀត​នៅ​ក្រុងដា​ណា​ង​។ ដែលចំនួនអ្នកស្លាប់​កើនឡើងសរុប​ ៣​នាក់ ខណៈ​ករណី​ឆ្លង​មាន​ចំនួន ៥៥៨​ករណី​។​

​តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​វៀតណាម បានចេញផ្សាយមុននេះបន្តិច និយាយថឋ ស្ត្រី​ជនជាតិ​វៀតណាម វ័យ​៦៨ ឆ្នាំ បាន​ស្លាប់​ដោយសារ COVID-19 បន្ទាប់ពី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​បាន​រយៈពេល ២​ថ្ងៃប៉ុណ្ណោះ ​។ ខណៈដែលស្ត្រី​រូបនេះ ក៏មាន​ជំងឺមហារីក​ឈាមលើសឈាម ទឹកនោមផ្អែម ភ្ជាប់​មកជា​មួយ​ផងដែរ​។

បើតាម​ការបញ្ជា​ក់រប​ស់​អាជ្ញាធរ​សុខាភិបាល អ្នកជំងឺ​ទី​៤៩៩ នេះ គឺ​ចេញ​រោគសញ្ញា​នៅ​ថ្ងៃទី​២៧ ខែកក្កដាកន្លងទៅនេះ ហើយ​ក្រោយមក​ត្រូវគេ​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​COVID-19​។

​ក្រសួងសុខាភិបាល​វៀត​ណា​ម​ ក៏បានបញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃទី​១ ខែសីហា​នេះ ប្រទេសវៀតណាម មាន​អ្នកស្លាប់​សរុប​ដោយសារCOVID-19​ចំនួន ៣​នាក់ ខណៈ​អ្នកជំងឺ​ចំនួន ១៨​នាក់​ផ្សេងទៀត ដែលជា​មនុស្ស​ចាស់ និង​មាន​ជំងឺ​រ៉ាំរ៉ៃ កំពុងស្នាក់នៅ​មន្ទីរពេទ្យ និង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​។

​បច្ចុប្បន្ន វៀតណាម​មាន​ករណី​សរុប​ចំនួន ៥៥៨​ករណី និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៧៣​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print