ពលរដ្ឋ​វៀតណាមម្នាក់ទៀត បាន​ស្លាប់​ដោយសារ COVID-19 សរុបឡើងដល់៣នាក់ហើយ

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី ខែសីហានេះ ប្រទេសវៀតណាម បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារ COVID-19 មួយនាក់ទៀតនៅក្រុងដាណា ដែលចំនួនអ្នកស្លាប់កើនឡើងសរុបនាក់ ខណៈករណីឆ្លងមានចំនួន ៥៥៨ករណី

តាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម បានចេញផ្សាយមុននេះបន្តិច និយាយថឋ ស្ត្រីជនជាតិវៀតណាម វ័យ៦៨ ឆ្នាំ បានស្លាប់ដោយសារ COVID-19 បន្ទាប់ពីឆ្លងកូរ៉ូណាវីរុសបានរយៈពេល ថ្ងៃប៉ុណ្ណោះ ខណៈដែលស្ត្រីរូបនេះ ក៏មានជំងឺមហារីកឈាមលើសឈាម ទឹកនោមផ្អែម ភ្ជាប់មកជាមួយផងដែរ

បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាល អ្នកជំងឺទី៤៩៩ នេះ គឺចេញរោគសញ្ញានៅថ្ងៃទី២៧ ខែកក្កដាកន្លងទៅនេះ ហើយក្រោយមកត្រូវគេធ្វើតេស្តរកឃើញមានផ្ទុក​COVID-19​

ក្រសួងសុខាភិបាលវៀតណាក៏បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ខែសីហានេះ ប្រទេសវៀតណាម មានអ្នកស្លាប់សរុបដោយសារCOVID-19​ចំនួន នាក់ ខណៈអ្នកជំងឺចំនួន ១៨នាក់ផ្សេងទៀត ដែលជាមនុស្សចាស់ និងមានជំងឺរ៉ាំរ៉ៃ កំពុងស្នាក់នៅមន្ទីរពេទ្យ និងស្ថិតក្នុងសភាពធ្ងន់ធ្ងរ

បច្ចុប្បន្ន វៀតណាមមានករណីសរុបចំនួន ៥៥៨ករណី និងមានអ្នកជាសះស្បើយចំនួន ៣៧៣នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print