ជិះទូកទៅជប់លៀងខួបកំណើត ជួបរលកសមុទ្រធំៗបោកប៉ះលេចចូលសមុទ្របាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖  មានករណីទូកមួយគ្រឿង បានប៉ះរលកសមុទ្រធំៗបោកប៉ះទូកលិចចូលក្នុងសមុទ្រ នៅត្រង់ចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុង កាលពីវេលាម៉ោង ៤រសៀលនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ភ្លាមៗក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំកម្លាំងចុះជួយអន្តគមន៍ទូកដែលលិចនោះ ជាក់ស្តែងមនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតឡើយ។

សេចក្តីរាយការណ៏ពីសមត្ថកិច្ច៖ថា៖ មានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេងមានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង ក្រោយកើតហេតុ មានការជួយសង្គ្រោះដោយកម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប៊រ័ល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទ ស្មគ្រ័ចិត្តមួយចំនួនទៀត  

បច្ចុប្បន្នអ្នករងគ្រោះទាំងអស់សរុប១៥នាក់ ( ស្រី៨នាក់ )កំពុងដឹកយកមកលំនៅដ្ឋាននៅទំនប់រលក ក្រុងព្រះសីហនុវិញហើយ ចំណែកឯទូកជនរងគ្រោះបានលិចចូលក្នុងសមុទ្របាត់ហើយ) ៕ដោយ៖ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print