ប្រទេសវៀតណាម៖ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម VNA បានចេញផ្សាយថា តុលាការប្រជាជនខេត្តតៃនិញ ប្រទេសវៀតណាម បានសម្រេចកាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ ពីបទជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម នាសវនាការកាលពីថ្ងៃទី៣១ ខែកក្កដា។
សូមជម្រាបថា ស្ត្រីរូបនេះមានឈ្មោះ មៀច ស្រីនាង ដែលកើតនៅឆ្នាំ១៩៩៣ និងរស់នៅរាជធានីភ្នំពេញ ត្រូវប៉ូលីសវៀតណាម ចាប់ស្ត្រីរូបនេះ នៅព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ នាច្រកខាងខេត្តតៃនិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ។
ក្រោយឃាត់ខ្លួនប៉ូលីសវៀតណាម បានរកឃើញថា បានជួញដូរមេតំហ្វីតាមីន៥កញ្ចប់ដែលមានទម្ងន់ជិត៥០០០ក្រាម៕ដោយ៖ស តារា
...