ស្រ្តីខ្មែរ​ម្នាក់​ ពាក់ព័ន្ធករណីជួញដូរ​គ្រឿងញៀន​ឆ្លងដែន ត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត

ចែករំលែក៖

ប្រទេសវៀតណាម៖ តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA​ បានចេញផ្សាយថា តុលាការ​ប្រជាជន​ខេត្ត​តៃនិញ ប្រទេស​វៀតណាម បានសម្រេច​កាត់ទោស​ប្រហារជីវិត​ស្ត្រី​ខ្មែរ​ម្នាក់ ​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នា​សវនាការ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា​។

​សូមជម្រាបថា ស្ត្រី​រូបនេះមានឈ្មោះ មៀ​ច ស្រី​នាង ដែល​កើត​នៅ​ឆ្នាំ​១៩៩៣ និង​រស់នៅ​រាជធានី​ភ្នំពេញ ត្រូវប៉ូលីស​វៀតណាម ចាប់​ស្ត្រី​រូបនេះ នៅ​ព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បៃ នា​ច្រក​ខាង​ខេត្ត​តៃនិញ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ ។

ក្រោយឃាត់ខ្លួនប៉ូលីសវៀតណាម បានរកឃើញថា បាន​ជួញដូរ​មេ​តំ​ហ្វី​តា​មីន​៥​កញ្ចប់​ដែលមាន​ទម្ងន់​ជិត​៥០០០​ក្រាម​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print