ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ក្រុមការងាររបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង បានធ្វើការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងបានត្រៀមលក្ខណៈរួចជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការណ៍ចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើប្រកបដោយវិន័យ សណ្តាប់ធ្នាប់និងការទទួលខុសត្រូវខ្ពស់។ ការម្ចាស់ការត្រៀមបម្រុងនេះ គឺពុំមែនជារឿងថ្មីទេ ព្រោះជានិច្ចកាលគេតែងឃើញកងរាជអាវុធហត្ថរាជធានីភ្នំពេញអនុវត្តជាប់ជាប្រចាំមករហូតផងដែរ៕