នគរបាល​ប៉ុ​ស្ដ៍​ផ្សារ​ថ្មី​២​ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់​ក្រោយ​ធ្វើ​សកម្មភាព​ប្រើ​ដាវ​សា​មូ​រ៉ៃ​ដេញ​កាប់​គ្នា

ចែករំលែក៖

​ភ្នំពេញ​៖​ ក្មេង​ទំនើង​២​ក្រុម​ដែល​ ជា​សិស្ស​វិទ្យាល័យ​វត្ដ​ភ្នំ​បាន​ធ្វើ​សកម្ម​ ភាព​ដេញ​កាប់​ចាក់​គ្នា​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ​បង្ក​ការ​ប៉ះពាល់​ដល់​សង្គម​នោះ​ត្រូវ​បាន​កម្លាំង​ នគរបាល​ប៉ុស្ដិ៍​ផ្សារ​ថ្មី​២​ចុះ​បង្ក្រាប​បាន​ ២​នាក់​ភ្លាមៗ​ខណៈ​ដែល​ពួក​គេ​កំពុង​ដេញ​ កាប់​គ្នា​ជាក់ស្ដែង​ ។​

image2

​ករណី​ក្មេង​ទំនើង​ដេញ​កាប់​គ្នា​ដូច​ខ្សែភាពយន្ដ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​ ២០១៦​ នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​ ផ្លូវ​លេខ​២១៧​ ក្នុងភូមិ​៧​ សង្កាត់​ផ្សារ​ ថ្មី​២​ ខណ្ឌដូនពេញ​ ។​

​ក្រុម​ក្មេង​ទំនើង​ទាំង​២​នាក់​ដែល​ សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទី​១-​ឈ្មោះ​សេង​ សុ​ភ័​ក្ដ្រា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ សាលា​វត្ដ​ភ្នំ​ ស្នាក់​នៅផ្ទះ​លេខ​៨៧E4​ ផ្លូវ​លេខ​១២៦​ សង្កាត់​ថ្មី​២​ ខណ្ឌដូនពេញ​ និង​ទី​២-​ឈ្មោះ​ អិ​ច​ ចក្រី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រៀន​នៅ​សាលា​ជាមួយ​គ្នា​ ស្នាក់​នៅផ្ទះ​ជិត​គ្នា​ និង​ដកហូត​វត្ថុ​តាង​ ដាវ​១​ប្រវែង​០,៧​ម៉ែត្រ​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ពណ៌​ស​ពាក់​ស្លាក​ លេខ​ភ្នំពេញ​1CK-3083​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ថ្មី​ទី​២​បានឱ្យ​ដឹង​ថា​ នៅ​មុន​ ពេល​កើតហេតុ​ឈ្មោះ​ អិ​ច​ ចក្រី​ ដែល​ ជា​ក្មេង​ទំនើង​ទី​២​នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ដឹក​ប្អូនស្រី​ម្នាក់​ ចេញពីផ្ទះ​ទៅ​រក​ទិញ​នំ​នៅ​ម្ដុំ​ផ្សារ​ឌុ​យ​ ម៉ិច​ តែ​រក​ទិញ​មិន​បាន​ក៏​បើក​ម៉ូតូឌុប​ ប្អូនស្រី​មក​រក​ទិញ​នៅ​ផ្សារ​តា​ប៉ា​ង​វិញ​ លុះ​ជិះ​មក​ដល់​ផ្លូវ​លេខ​១៣៦​កែង​ផ្លូវ​លេខ​៥១​ស្រាប់តែ​ជួបនឹង​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ប្រើ​ប៊ិ​ច​ធុន​សេ​១១០​ ពណ៌​ខ្មៅ​ បាន​មក​ធ្វើ​សកម្មភាព​វាយតប់​លើ​ឈ្មោះ​ អិ​ច​ ចក្រី​ ពេល​នោះ​ឈ្មោះ​ ចក្រី​ បាន​ ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ទៅ​ដឹក​មិត្ដភក្ដិ​ម្នាក់​ទៀត​ឈ្មោះ​ សេង​ សុ​ភ័​ត្ដ្រា​ ហើយ​ បាន​ជិះ​ម៉ូតូ​ដើរ​រក​ក្រុម​ជន​បង្ក​ដែល​វាយតប់​មក​លើ​ខ្លួន​នោះ​រហូត​បាន​ជួប​គ្នា​នៅ​ចំណុច​កើតហេតុ​ក៏​បើក​ឆាកប្រយុទ្ធ​ ដេញ​កាប់​គ្នា​ប្រសាច​បង្ក​ឱ្យ​មាន​ភាព​ អនាធិបតេយ្យ​ទើប​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ថ្មី​២​នៅ​ក្បែរ​នោះ​នាំ​គ្នា​ចុះ​បង្ក្រាប​ ភ្លាមៗ​ដោយ​ចាប់​បាន​២​នាក់​និង​ដកហូត​បាន​វត្ថុ​តាង​ជាក់ស្ដែង​ដាវ​សា​មូ​រ៉ៃ​មួយ​ ដើម​ផង​ដែរ​ ។​

​បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​២​នាក់​នេះ​ ត្រូវ​បាន​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕​

image1

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print