ប្រទះ​ឃើញ​គ្រោងឆ្អឹង​មនុស្ស​នៅ​ក្នុង​ព្រៃ​ឬ​ស្សី​ក្នុងស្រុក​កណ្ដាលស្ទឹង​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ជា​ករណី​ឃាតកម្ម​សម្លាប់​ប្លន់​យក​ម៉ូតូ

ចែករំលែក៖

​ខេត្តកណ្ដាល៖​ គ្រោងឆ្អឹង​មនុស្ស​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ឬ​ស្សី​មួយ​កន្លែង​ ដែល​មាន​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​ពី​ផ្លូវលំ​ ស្ថិត​ក្នុងភូមិ​តា​ឡឹ​ក​ ឃុំ​ត្រពាំង​វែង​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃអាទិត្យ​ ទី​៣១​ ខែមករា​ ឆ្នាំ​២០១៦​ ។​

12523172_1966849550206722_8681781514419929305_n

​ក្រោយ​ពី​មាន​ហេតុ​ការ​ណ៏​កើតឡើង​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ដ្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ សហការ​ជាមួយ​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ចុះ​ទៅ​ពី​និត្យ​កោសល្យ​វិ​ច្ច័​យ​នៅ​កន្លែង​កើតហេតុ​ ។​ សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​ថា​ ជា​ករណី​ឃាតកម្ម​សម្លាប់​ប្លប់​យក​ម៉ូតូ​ ។​

​គ្រោងឆ្អឹង​មនុស្ស​ដែល​គេ​ប្រទះ​ឃើញ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​ ជា​គ្រោងឆ្អឹង​របស់​ជន​រង​គ្រោះ​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ចេញពីផ្ទះ​កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ជន​រង​គ្រោះ​ឈ្មោះ​ សេង​ ប៊ុ​ន​លី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ជា​កសិករ​ មាន​ទីលំនៅ​ភូមិ​កុក​ទឹល​ ឃុំ​ត្បែង​ ស្រុក​កណ្ដាលស្ទឹង​ ។​ មុន​ពេល​ជន​រង​គ្រោះ​បាត់​ខ្លួន​ចេញពីផ្ទះ​ក្រុម​គ្រួសារ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១៥​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CY-4497​ ។​

​ពេល​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាន​ប្រាប់​ក្រុម​គ្រួសារ​ថា​ ទៅ​លេង​បុណ្យអុំទូក​នៅ​ឯ​រាជធានី​ភ្នំពេញ​ ក្រោយមក​ស្រាប់តែ​បាត់​ជន​រង​គ្រោះ​រហូត​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​ ទោះបីជា​ក្រុម​គ្រួសារ​តាម​រក​យ៉ាងណា​ក៏​នៅ​តែ​មិនឃើញ​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៦​ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រោងឆ្អឹង​នៅ​ក្នុង​ព្រៃ​ឬ​ស្សី​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ក៏​ដូច​ជា​សមត្ថកិច្ច​នគរបាល​ដាក់​ការ​សន្និដ្ឋាន​ថា​ ជា​គ្រោងឆ្អឹង​របស់​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​ ។​

​នគរបាល​ជំនាញ​បច្ចេកទេស​និង​វិទ្យាសាស្ដ្រ​បាន​បញ្ជាក់​ថា​ នៅ​កន្លែង​កើតហេតុ​បាន​បន្សល់​គ្រោងឆ្អឹង​និង​លលា​ដ៏​ក្បាល​ដែល​មាន​ស្នាម​ប្រេះ​ជា​៣​ មាន​ក្រណាត់​ត្រេ​អី​ប្រវែង​៨០​សង្ទីម៉ែត្រ​ រុំជា​រង្វង់​២​ជុំ​ ខ្សែ​ក្រ​វ៉ា​ត់​ក្បាល​ដែក​ប្រវែង​៧០​សង្ទីម៉ែត្រ​ អាវ​ពណ៌​ខ្មៅ​ឆ្នូត​ដៃ​វែង​ ខោ​ខៅ​ប៊​យ​ពណ៌​ទឹកប៊ិច​ជើងវែង​ ។​ ជន​រង​គ្រោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​វាយ​ដោយ​វត្ថុ​រឹង​ចំ​ក្បាល​បណ្ដាល​ឲ្យ​ប្រេះ​លលា​ដ៏​ក្បាល​រួច​ដឹក​យក​មក​បោះ​ចូល​ក្នុង​ព្រៃ​ឬ​ស្សី​ ប្លន់​យក​ម៉ូតូ​របស់់​ជន​រង​គ្រោះ​ ។​ គ្រោងឆ្អឹង​ត្រូវ​បាន​ក្រុម​គ្រួសារ​សុំ​សមត្ថកិច្ច​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​បន្ទាប់​ពី​ពិនិត្យ​មើល​ភិនភាគ​ (​សម្លៀក​បំពាក់​)​ ដឹង​ថា​ជា​សមាជិកគ្រួសារ​របស់​ខ្លួន​ ៕​

12661955_1966849770206700_5785812958200937343_n

12651248_1966849766873367_4131365241310096892_n

12650850_1966849586873385_4226639105715804872_n

12592303_1966849693540041_4582350281023212069_n

12662491_1966849546873389_1641493036771271892_n

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print