ចោរប្លន់​ប្រដាប់​អាវុធ​ចូល​ភ្ជង់​ស្ដ្រី​២​នាក់​ម្ដាយ​ និង​កូន​ប្រមូល​យក​ទ្រព្យសម្បត្ដិ​មួយ​ចំនួន​គេចខ្លួន​ដោយ​សុវត្ថិភាព

ចែករំលែក៖

​ខេត្តកណ្ដាល៖​ ចោរ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​២​ដើម​និង​ដំបង​ចូល​ធ្វើ​សកម្មភាព​ភ្ជង់​ស្ដ្រី​២​នាក់​ម្ដាយ​និង​កូន​ដែល​កំពង់​អង្គុយ​លក់​ចាប់ហួយ​ក្នុងផ្ទះ​ដ៏​តូច​មួយ​ ប្រមូល​យក​ទ្រព្យសម្បត្ដិ​មួយ​ចំនួន​រួច​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​ ។​ ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​១០​នាទី​ ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​តា​គោក​ ឃុំ​ឈ្វាំង​ ស្រុក​ពញាឮ​ ខេត្ដកណ្ដាល​ ។​

9f5d15ae-8e7f-4a3c-bc9e-1a2b4327bc71

​ជន​រង​គ្រោះ​ទី​១​ឈ្មោះ​ ព្រីង​ ស៊ឹ​ម​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​លក់​ចាប់ហួយ​ និង​ម្នាក់​ទៀត​ជា​កូនបង្កើត​ឈ្មោះ​ តេ​ង​ រ៉ា​ន់​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។​ ជន​រង​គ្រោះ​ទាំង​២​នាក់​មិន​ត្រូវ​បាន​ក្រុម​ចោរ​វាយ​និង​បាញ់​ឲ្យ​របួស​នោះ​ទេ​ ពោល​គឺ​គ្រាន់តែ​បាត់បង់​ទ្រព្យ​ស​ម្ប​តិ្ដ​មួយ​ចំនួន​ប៉ុណ្ណោះ​ ។​

​ស្ដ្រី​រង​គ្រោះ​២​នាក់​ម្ដាយ​និង​កូន​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា​ ក្រុម​ចោរ​មាន​គ្នា​៣​នាក់​ ប្រដាប់​ដោយ​កាំភ្លើង​វែង​១​ដើម​ ,​ខ្លី​១​ដើម​ និង​ដំបង​ឬ​ស្សី​១​ដើម​ បាន​សម្រុកចូល​មក​ភ្ជង់​រួច​រើ​កកាយ​ប្រមូល​យក​ទ្រព្យសម្បត្ដិ​មួយ​ចំនួន​រួម​មាន​ ប្រាក់​ដុល្លារ​ចំនួន​១១០០​ដុល្លារ​សហរដ្ឋអាមេរិក​ ,​ចិញ្ចៀនពេជ្រ​៥​វង់​ស្មើ​និង​តម្លៃ​សរុប​៨០០០​ដុល្លារ​សហរដ្ឋអាមេរិក​ ,​ខ្សែដៃ​ចំនួន​៤​ខ្សែ​ ,​ប័ណ្ណ​សម្គាល់​យានយន្ដ​(​កាត​គ្រី​ម៉ូតូ​)​ចំនួន​៣​និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ផង​ដែរ​ ។​

​ស្ដ្រី​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​នាំ​គ្នា​អង្គុយ​នៅ​ក្នុងផ្ទះ​បើកទ្វារ​លក់​អីវ៉ាន់​ចាប់ហួយ​ជា​ធម្មតា​ដូច​សព្វមួយដង​ ខណៈនោះ​មាន​ជន​ស៊ី​វិល​៣​នាក់​ ម្នាក់​ពាក់អាវ​សលាយ​ផ្កា​ ២​នាក់​ទៀត​ស្លៀកពាក់​ខ្មៅ​មួយ​ឈុត​ប្រដាប់​ដោយ​កាំភ្លើង​វែង​-​ខ្លី​និង​ដំបង​ឬ​ស្សី​មួយ​ដើម​សម្រុកចូល​មក​ក្នុងផ្ទះ​ភ្ជង់​មិន​ឲ្យ​ស្រែក​ ។​ ហើយ​បក្ខពួក​វា​បាន​រើ​កកាយ​សម្ភារៈ​នៅ​ក្នុងផ្ទះ​ប្រមូល​យក​ទ្រព្យសម្បត្ដិ​ រួច​គេចខ្លួន​ទៅ​ទិស​ខាង​ត្បួ​ង​(​ទៅ​ភ្នំ​បា​សិទ្ធិ​)​បាត់​ទៅ​ ។​

​ក្រោយ​ពី​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​កើតឡើង​គេ​សង្កេត​ឃើញ​វត្ដមាន​លោក​ឧត្ដម​សេនី​យ៏​ត្រី​ រឿ​ន​ ណា​រ៉ា​ ស្នងការ​រង​នគរបាល​ខេត្ដកណ្ដាល​ ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​នគរបាល​ស្រុក​ពញាឮ​ និង​ស្រុក​អង្គស្នួល​ចុះ​ធ្វើការ​ស្រាវ​ ជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរ​ ទោះជា​យ៉ាងណា​ក្ដី​ក្រុម​ចោរ​បាន​គេចខ្លួន​ទៅ​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​ ។​ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ដកណ្ដាល​បន្ដ​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​ដែល​ជា​ម្ចាស់​ករណី​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរ​ទាំងនោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ៕​

b39ae6b5-59e0-4618-96ae-e5765256a419

05f763f7-1508-456d-b81c-e42d8d18990f

7ce26012-d509-427a-854e-0f516be4ff77

6ccf3161-5e7d-4237-bb45-ccac9452e7f2

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print