សារព័ត៌មាន Channel news Asia បានផ្សាយថារដ្ឋមន្ដ្រីក្រសួងចរាចរណ៍ ម៉ាឡេស៊ី លោក LiowTiong Lai បាន ប្រកាសឱ្យដឹងថាបំណែកយន្ដហោះប្រវែង ២ម៉ែត្រដែលបានប្រទះឃើញនៅតំបន់ភាគខាងកើតឈាងខាងជើងនោះមិនមែន ជារបស់យន្ដហោះMH 370 នោះឡើយ។
ការប្រកាសខាងលើក្រោយពេលដែល ក្រុមអ្នកស្រាវជ្រាវបានត្រួតពិនិត្យទៅ លើបំណែកយន្ដហោះទាំងនោះហើយ បញ្ជាក់ថាមិនមែនជារបស់យន្ដហោះ ម៉ាឡេស៊ីដែលបានបាត់ខ្លួនកាលពី៣ឆ្នាំមុនឡើយ ។ កាលពីឆ្នាំ២០១៥បំណែក យន្ដហោះដែលគេរកឃើញនៅលើកោះ Reunion របស់បារាំងនៅមហាសមុទ្រ ឥណ្ឌាក៏មិនមែនជារបស់ម៉ាឡេស៊ីនោះ ដែរ។ ទាំងនោះហើយបានធ្វើឱ្យក្ដីសង្ឃឹម រកឃើញយន្ដហោះត្រូវបានបាត់បង់ សាជាថ្មី។
កន្លងមកថ្មីៗបំណែកយន្ដហោះដែលបានរសាត់ចូលឆ្នេរសមុទ្រម៉ាឡេស៊ីកាល ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បាន ធ្វើឱ្យក្រុមអ្នករុករកមានមន្ទិលសង្ស័យសាជាថ្មីថាជាបំណែកយន្ដហោះ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ា ឡេស៊ីដែលបានបបាត់ខ្លួនជិត៣ឆ្នាំកន្លងមករកមិនទាន់ឃើញ ។
សារព័ត៌ម៉ាឡេស៊ីបានផ្សាយថា វត្ថុ អណ្ដែតមានពណ៌សទំហំ២ម៉ែត្រត្រូវបាន គេប្រទះឃើញនៅឆ្នេរសមុទ្រភាគខាងលិចរដ្ឋ Terengganu ។ មុននេះមួយថ្ងៃ ក៏មានវត្ថុអណ្ដែតចូលឆ្នេរសមុទ្រខេត្ដ Nakhon Si Thammarat ប្រទេសថៃ ប៉ុន្ដែក្រោយមកមន្ដ្រីជំនាញបានបញ្ជាក់ថា បំណែកនោះមិនមែនជារបស់យន្ដ ហោះ MH 370 ឡើយ។
អ្នកនាំពាក្យក្រសួងចរាចណ៍ម៉ាឡេស៊ីបានឱ្យដឹងថាមន្ដ្រីជំនាញរបស់ប្រទេស នេះបានទៅត្រួតពិនិត្យបំណែកយន្ដហោះខាងលើដើម្បីបញ្ជាក់ថា នោះជារបស់ យន្ដហោះ MH 370 ដែរឬទេ។
យន្ដហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH 370 ដឹកអ្នកដំណើររហូតដល់ទៅ ២៣៩នាក់ធ្វើដំណើរពីទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ីទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនក៏បានបាត់ទំនាក់ទំនងពីប្រព័ន្ធ រ៉ាដានៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។ រហូតមកទល់ពេលនេះក្រុមអ្នករុករក មកពីជុំវិញពិភពលោកនៅតែរកមិន ទាន់ឃើញនៅឡើយ។ការបាត់ខ្លួនយន្ដ ហោះខាងលើបានក្លាយជាប្រវត្ដិសាស្ដ្រ ដោយក្រុមអ្នករុករកទាំងនៅបាតសមុទ្រ នៅលើភ្នំកោះក៏នៅតែមិនទាន់រកឃើញនៅឡើយរយៈពេលជិត៣ឆ្នាំកន្លងមក ៕
ប្រែសម្រួល៖ ម៉ែវ សាធី