សារព័ត៌មាន RT នៅថ្ងៃទី២ខែសីហា បានផ្សាយថា ពលរដ្ឋអាល្លឺម៉ង់ រាប់ពាន់នាក់បាន ប្រមូលផ្តុំគ្នានៅ រដ្ឋធានីប៊ែកឡាំង ប្រឆាំងវិធានការរិតបន្តឹងទប់ស្កាត់ ការឆ្លងកូវីដ១៩ ដោយចាត់ទុកថាវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវិតរស់នៅ និងបាត់បង់សេរីភាព។
កម្លាំងប៉ូលិសទីក្រុងប៊ែកឡាំង បានប្រកាសថា មានពលរដ្ឋប្រមាណ២ម៉ឺននាក់ ចូលរួមបាតុកម្ម ដោយបានលើកស្លាកបដាធំៗថា «ចង់មានសេរីភាព»«មិនត្រូវការពាក់ម៉ាស់» «គាំទ្ររដ្ឋធម្មនុញ្ញ»…។ ការធ្វើបាតុកម្មខាងលើ ដោយមានការអំពាវនាវរបស់លោក Michael Ballweg អ្នកជំនួញដ៏ល្បីល្បាញនៅអាល្លឺម៉ង់។ លោកបានដឹកនាំការធ្វើបាតុកម្មនៅទីក្រុង Stuttgart ។
លោក Michael Ballweg បច្ចុប្បន្នកំពុងតែខិតខំដើម្បី ក្លាយជាអភិបាលទីក្រុងប៊ែកឡាំង។ ការធ្វើបាតុកម្ម ដែលលោកដឹកនាំ ក៏ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពី ពលរដ្ឋ មួយចំនួនធំថា ការប្រឆាំង ពាក់ម៉ាស់នៅទីសាធារណៈ គឺជារឿង មិនត្រឹមត្រូវ ដោយនោះជាសុវត្ថិភាពទាំងអស់គ្នា ។
មន្ត្រីសុខាភិបាល អាល្លឺម៉ង់ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងកូវីដ១៩ ជាលើកទីពីរ ដោយក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះគឺមានអ្នកឆ្លងជាង៥០០នាក់ក្នុងមួយថ្ងៃៗ។ ជាមួយគ្នានេះរដ្ឋាភិបាលបានសម្រេចធ្វើតេស្ត ទៅលើពលរដ្ឋគ្រប់រូប មកពីក្រៅប្រទេស៕ ដោយ៖ធីរីណា