ខេត្តត្បូងឃ្មំុៈជនសង្ស័យចំនួន2នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ ឃាត់ខ្លួននៅវេលាម៉ោង1:30នាទីរសៀល នៅថ្ងៃទី 01ខែកុម្ភ:ឆ្នាំ2016 នៅចំណុចគីឡូម៉ែត្រលេខ46 ភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ត្រី ហុង គីមហឿន អធិការនគរបាលស្រុកមេមត់ បានបញ្ជាក់ឱ្យដឹងថា កំលាំងជំនាញអធិកាដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ បានឃាត់មុខសញ្ញាជនសង្ស័យ ចំនួន 2នាក់ ជិះម៉ូតូម៉ាកវេវឆ្លាម ពណ៌ស្លែ 1គ្រឿង ។
1-ឈ្មោះ ឈុន សេងគ្រី ភេទប្រុស អាយុ 35ឆ្នាំ ស្នាក់នៅភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
2-ឈ្មោះ ណេង ធីម ភេទប្រុស អាយុ 37ឆ្នាំ នៅភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
សមត្ថកិច្ចត្រួតពិនិត្យឃើញម៉្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន 1កញ្ចប់ និងឧបករណ៍វិចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យចំនួន2នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់កំពុងចាត់ការតាមនីតិវិធី។វណ្ណះ