នារសៀលនេះ មជ្ឈមណ្ឌលព័ត៌មាននគរវត្ត​បាន​រៀបចំ​ពិធី​ជប់លៀង​អបអរសាទរខួប​អនុស្សាវរីយ៍​នៃការដំណើរការចេញផ្សាយឆ្នាំទី៦​របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកមជ្ឈមណ្ឌលព័ត៌មាននគរវត្ត​បានអញ្ជើញមកពីតាមបណ្តាទាំង២៥រាជធានី ខេត្ត រួមជាមួយបុគ្គលិក​ការិយាល័យនិពន្ធ បច្ចេកទេស ក្រុមទីផ្សារ រោងពុម្ពបោះផ្សាយ បាន​មក​ចូលរួម​ក្នុងកម្មវិធី​អបអរសាទរខួបនៃដំណើរ​ការ​ចេញផ្សាយរបស់ខ្លួន គម្រប់ឆ្នាំទី៦ ក្នុងបរិយាកាសដ៏សែនសប្បាយរីករាយ ប្រកបដោយភាពស្និទ្ធ​ស្នាល ជាមួយនឹង​ថ្នាក់ដឹកនាំ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងមជ្ឈមណ្ឌលព័ត៌មាននគរវត្ត ស្ថិត​តាមផ្លូវរ៉ាដា ភូមិ​ទំនប់ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ។

ថ្ងៃនេះជា​ឆ្នាំទី៦នៃដំណើរការចេញផ្សាយកាសែត ទស្សនាវដ្តី គេហទំព័រនគរវត្ត និង​រោងពុម្ព​ព្រះនរាយណ៍ របស់មជ្ឈមណ្ឌលព័ត៌មាននគរវត្ត បន្ទាប់ពីអង្គភាពមួយនេះ បានទទួលនូវការគាំទ្រ​ហួសពីការស្មានពីមជ្ឈដ្ឋាន​ប្រិយ​មិត្តអ្នកអាន ក្នុង និងក្រៅប្រទេស ជាពិសេស​ក្រុមហ៊ុនដែលជាដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈការវិវឌ្ឍ ព័ត៌មានជឿនលឿន ទាន់ហេតុការណ៍នូវព័ត៌មានជាតិ អន្តរជាតិ សង្គម កីឡា វប្បធម៌ អរិយធម៌ នយោបាយ កម្សាន្ត សុខភាព អប់រំ និង​បច្ចេកវិទ្យាទំនើបៗ បំពេញ​តម្រូវការ ក៏ដូចជាចំណីចក្ខុរបស់ទស្សនិកជន ។

នៅក្នុងកម្មវិធីជួបជុំអបអរសាទររំលឹកខួបអនុស្សាវរីយ៍ នៃដំណើរការចេញផ្សាយកាសែត ទស្សនាវដ្តី គេហទំព័រនគរវត្ត រោងពុម្ពព្រះនរាយណ៍ ក៏មានកម្មវិធីទទួលភោជនាអាហារ រាំច្រៀងកម្សាន្តយ៉ាងអាធឹកអាធម ជាមួយនឹងការចូលរួម​របស់​បុគ្គលិកគ្រប់ជាន់ថ្នាក់ ៕

image

image

...

 

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print