ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើវិញ ក្នុងបរិបទកូវីដ១៩។
គោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើវិញ ក្នុងបរិបទកូវីដ១៩ កម្រាសចំនួន៩ទំព័រ របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវលក្ខខណ្ឌតម្រូវជាច្រើន ដើម្បីឲ្យសាលារៀនដែលចង់បើកដំណើរការឡើងវិញ អនុវត្តន៍ឲ្យបាន ដើម្បីធានានូវបទដ្ឋានអានាម័យ ដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានកំណត់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន នីងកីឡា លោក រស់ សុវាចា ធ្លាប់លើកឡើងថា ការបើដំណើរការសាកល្បងសាលារៀនស្តង់ដារខ្ពស់ឡើងវិញ នឹងធ្វើឡើយនៅក្នុងខែសីហានេះ ដោយសាលាឯកជនចំនួនទាំង២០ ទទួលការអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ។
សូមរំលឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕
ដោយ៖ សិលា