អ្នកស្លាប់ដោយកូវីដ​១៩ នៅអាមេរិកកើនឡើងដល់​១៣០២នាក់ក្នុងរយៈពេល២៤ម៉ោង

ចែករំលែក៖

អាមេរិក៖ តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkinsបានប្រកាសនៅថ្ងៃទី​៥ខែសីហាថា ៖ អាមេរិក មានអ្នកស្លាប់ដោយកូវីដ​១៩​បន្តកើនឡើង​​ ដោយក្នុងរយៈពេល​២៤ម៉ោង មានអ្នកស្លាប់ដោយកូវីដ១៩ ដល់ទៅ១៣០២នាក់​ ធ្វើឲ្យចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើងដល់ទៅ156.668 នាក់ ។ ចំណែកអ្នកឆ្លងវិញក្នុងរយៈពេល​២៤ម៉ោង មានអ្នកឆ្លង​ 53.847 នាក់ ធ្វើឲ្យអ្នកឆ្លងសរុបជាង៤,៧លាននាក់​។
ជាមួយគ្នានេះដែរ ប្រធានាធិបតីដូណាលត្រាំ ទំនុកចិត្តក្នុងការគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលបានល្អ។ លោកត្រាំបានប្រកាសថា​មានសញ្ញាជាច្រើន បង្ហាញថាយើងគ្រប់គ្រងបានស្ថានភាពនៃការឆ្លង បើទោះបី​មានអ្នកឆ្លងកើនឡើងខ្ពស់​រយៈពេលចុងក្រោយនេះ។
ជាមួយគ្នានេះ មានរដ្ឋរាប់សិបនៅអាមេរិក បានសម្រេចផ្អាកបើកទ្វារដំណើរការសេដ្ឋកិច្ច​។ អភិបាលរដ្ឋ Louisiana លោកJohn Bel Edwards បានប្រកាសថា​នឹងពន្យាពេលបើកទ្វារសេដ្ឋកិច្ចក្នុងរយៈពេល​សប្តាហ៍ ​ដើម្បីគ្រប់គ្រង​ការឆ្លងរាលដាលកូវីដ​១៩​។
គិតមកដល់វេលាម៉ោង​៣​និង​៣០នាទីថ្ងៃទី​៥ខែសីហា ឆ្នាំ​២០២០ តាមគេហទំព័រ Worldometer ចំនួនអ្នកឆ្លងកូវីដ១៩​ នៅទូទាំងពិភពលោក​កើនឡើងដល់​18,720,473នាក់ ស្លាប់704,643នាក់ និងជាសះស្បើយ11,936,417នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print