វៀតណាម រកឃើញករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៤៥​ករណី​បន្ថែមទៀត​ ​ភាគច្រើន​ពាក់ព័ន្ធ​ការឆ្លង​នៅ​ក្រុងដា​ណា​ង​​

ចែករំលែក៖

អន្តរជាតិ៖ បើតាមអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាលវៀតណាម បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន ៤៥ករណីបន្ថែមទៀតដែលភាគច្រើនជាករណីពាក់ព័ន្ធការឆ្លងនៅក្នុងទីក្រុងដាណាដោយករណីឆ្លងនេះ បានរាតត្បាតទៅខេត្ត-​ក្រុងយ៉ាងតិច ចំនួន១០

​​រដ្ឋមន្ត្រីសុខាភិបាលវៀតណាម បានអះអាងនៅថ្ងៃទី ខែសីហា ម្សិលមិញថា COVID-19 បានរាតត្បាតទៅខេត្ត  Bac Giang ក្បែរទីក្រុងហូជីមិញ និងខេត្តភាគខាងជើង ជាប់ព្រំដែនចិន យ៉ាងហោចណាស់ ខេត្តក្រុងរបស់វៀតណាមចំនួន១០ មានករណីឆ្លង COVID-19 ទាក់ទងនឹងទីក្រុងដាណា

សូមជម្រាបថា ក្នុងចំណោមករណីឆ្លងថ្មីទាំង៤៥ ដែលប្រកាសនៅថ្ងៃទីល្ងាចថ្ងៃទី និងព្រឹកថ្ងៃទី មាន៤៤ករណីទាក់ទងនឹងករណីឆ្លងនៅទីក្រុងដាណា និងករណីជាករណីឆ្លងមកពីបរទេស ករណីឆ្លងថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុង ទីក្រុងហូជីមិញ ខេត្ត Quang Nam ទីក្រុងដាណា និងទីក្រុង ខេត្តផ្សេងទៀត រហូតមកទល់ពេលនេះ អាជ្ញាធរ មិនទាន់អាចវាយតម្លៃបានទេ ថាតើប្រភពឆ្លង​COVID-19 ដំបូងមកពីណា ប៉ុន្តែគេដឹងត្រឹមតែថា ករណីឆ្លងដំបូង គឺមានទាក់ទងនឹងមន្ទីរពេទ្យបីកន្លែងក្នុងទីក្រុងដាណា

គួរបញ្ជាក់ថាបើទោះបីជា ករណីឆ្លង COVID-19 នៅតែបន្តកើនឡើងក៏ដោយ ប៉ុន្តែគណៈកម្មាធិការគ្រប់គ្រង​COVID-19 របស់រដ្ឋាភិបាលវៀតណា បានអះអាងថា ករណីផ្ទុះ COVID-19 នៅក្នុងទីក្រុងដាណាស្ថិតនៅក្រោមការគ្រប់គ្រង អាជ្ញាធរវៀតណាម បានប្តេជ្ញាថានឹងមិនឲ្យរលកឆ្លងលើកទីពីរ កើតឡើងក្នុងប្រទេសជាដាច់ខាត នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់គណៈកម្មាធិកាគ្រប់គ្រងCOVID-19 នៅថ្ងៃទី ខែសីហា

បច្ចុប្បន្ន បើគិតមកត្រឹមព្រឹកថ្ងៃទី ខែសីហានេះ ប្រទេសវៀតណាម មានករណីឆ្លង COVID-19 សរុបចំនួន ៧១៧ករណី អ្នកស្លាប់មានចំនួន នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៨១នាក់៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print