ខេត្តត្បូងឃ្មំុ៖ យុវជនចំនួន២នាក់ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលក្រុងសួងចាប់ឃាត់ខ្លួន ។
ករណីចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ត្រី ឈន សុធន អធិការនគរបាលក្រុងសួងបានបញ្ជាក់ឱ្យដឹងថា យុវជនដែលជាជនសង្ស័យទាំងពីរនាក់នេះទី១ឈ្មោះគឹម សុភី អាយុ២០ឆ្នាំនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និងទី២ ឈ្មោះចាន់ គឹមម៉េង ហៅខ្មៅ អាយុ២១ឆ្នាំនៅភូមិឃុំជាមួយគ្នា។ ហើយសមត្ថកិច្ចត្រួតពិនិត្យ រកឃើញវត្ថុតាងមាន ជញ្ជីងថ្លឹង អេឡិចត្រូនិច សម្រាប់ថ្លឹងថ្នាំញៀនចំនួន១, ដាវចំនួន១, ម៉ូតូអ៊ែ ប្លែក១គ្រឿង និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួម នឹងវត្ថុតាងត្រូវបានកម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងសួង បំពេញសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធី៕
...
ដោយ៖ វណ្ណះ