មេទ័ព​ជើងគោកថៃ ប្រាប់សិស្ស​នាយទាហាន​ថា៖ «​ជំងឺ COVID-19 អាច​ព្យាបាល​ជាសះស្បើយ តែ​ជំងឺ​ដែល​ពុំ​អាច​ព្យាបាល​ជា គឺ ការ​ស្ព​ប់​ខ្ពើម​ជាតិ​ឯង​»

ចែករំលែក៖

អន្តរជាតិ៖ ត្តសេនីយ៍ Apirat Kongsompong មេទ័ពជើងគោក​​របស់ប្រទេសថៃ បានថ្លែងប្រាប់សិស្សនាយទាហានអំឡុងពេលទស្សនកិច្ចទៅកាន់សាលាបណ្ឌិតសភាយោធាមួយ កាលពីថ្ងៃទី ខែសីហាម្សិលមិញថា «​ជំងឺ COVID-19 អាចព្យាបាលជាសះស្បើយតែជំងឺដែលពុំអាចព្យាបាលជា គឺ ការស្ពប់ខ្ពើមជាតិឯង​»​

មេទ័ពជើងគោកដ៏មានឥទ្ធិពលរបស់ប្រទេសថៃរូបនេះ បានលើកឡើងដោយប្រយោលពីជំងឺរិះគន់ប្រទេសជាតិឯងលោកថា ជំងឺស្អប់ខ្ពើមជាតិខ្លួនឯងដែលកំពុងរាលដាលក្នុងប្រទេស គឺជាការគំរាមធំជាងជំងឺរាតត្បាតសកល COVID-19 ទៅទៀត

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ត្តសេនីយ៍ថៃរូបនេះ សង្កត់ធ្ងន់ថា«​យើងមិនអាចព្យាបាលមនុស្សដែលស្ពប់ជាតិពួកគេឡើយ​»​ ម្ល៉ោះហើយទើបជំងឺនេះ ជាការគំរាមកំហែងធំជាងជំងឺ COVID-19 ទៅទៀត ការលើកឡើងរបស់ត្តសេនីយ៍ Apirat ធ្វើឡើងខណៈចលនាទាមទារប្រជាធិបតេយ្យក្នុងប្រទេសថៃបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តួយ៉ាងរយៈពេលជាងសប្តាហ៍មកនេះបាតុករថៃ បន្តចេញតវ៉ាជាបន្តបន្ទាប់

សូមជម្រាបថា ក្រុមបាតុករភាគច្រើន ជាយុវជនដែលទាមទារឲ្យរដ្ឋាភិបាលរំលាយសភាចោល បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមអ្នករិះគន់និងក្រុមអ្នកប្រឆាំង ហើយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងនោះ ក្រុមបាតុករថៃប្រមាណ២០០នាក់ កាលពីថ្ងៃយប់ថ្ងៃទីខែសីហា បានហ៊ានរិះគន់ជាសាធារណៈលើស្ថាប័នមហាក្សត្រដែលមានឥទ្ធិពលខ្លាំង ដែលការពារដោយច្បាប់ដ៏តឹងរ៉ឹងទៀតផង

គួរបញ្ជាក់ថា ក្រោយរងការបាតុកម្មជាបន្តបន្ទាប់ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃ ខែសីហា ក៏បានចេញមុខប្ដេជ្ញាជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយអះអាងថា រដ្ឋាភិបាលលោក ក៏នឹងបង្កើតវេទិកាសម្រាប់យុវជនបញ្ចេញទស្សនៈលើអ្វីដែលពួកគេចង់ឲ្យមានសម្រាប់អនាគតរបស់ប្រទេសខ្លួនផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print