តារាYouTuber ដ៏ល្បីឈ្មោះម្នាក់ លោក Jake Paul ត្រូវបានភ្នាក់ងារ FBI និង SWAT តាមឃាត់ខ្លួនដល់ផ្ទះ ពាក់ព័ន្ធករណីលួច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

ចែករំលែក៖

អន្តរជាតិ៖ តារាYouTuber ដ៏ល្បីឈ្មោះម្នាក់ លោក Jake Paul (ជេកផល) ក្រោយរកឃើញពាក់ព័ន្ធករណីលួច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្សារទំនើបមួយកន្លែង នៅរដ្ឋអារីហ្សូណា ក៏ត្រូវភ្នាក់ងារ FBI និងមន្ត្រី SWAT រាប់សិបនាក់ បានវាយឆ្មក់ចូលក្នុងវិមានរបស់តារារូបនេះ និងបានរឹបអូសយកអាវុធរបស់គាត់ជាច្រើន

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យភ្នាក់ងារស៊ើបអង្កេត កាលពីថ្ងៃពុធទី៥ ខែសីហាម្សិលមិញនេះថា៖«ភ្នាក់ងារFBI កំពុងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ពីបទឧក្រិដ្ឋ ជុំវិញឧប្បត្តិហេតុនៅឯ Scottsdale Fashion Square ក្នុងខែឧសភាឆ្នាំ២០២០»ដោយទីភ្នាក់ងារ FBI បានកត់សម្គាល់ថា នៅឡាសវេហ្គា ក៏បានចេញដីកាស្វែងរកចាប់ខ្លួនលោក Jake Paul ដាច់ដោយឡែកមួយទៀតដែរ ប៉ុន្តែគ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនោះទេ ព្រោះគេមិនបានរកលោក Jake Paul ឃើញទេនៅពេលនោះ។

សូមជម្រាបថា ការវាយឆ្មក់ទៅលើលំនៅដ្ឋានរបស់លោក Jake Paul នៅកាឡាបាសាស (Calabasas) ត្រូវបានថតជាប់នៅក្នុងរូបថត និងវីដេអូ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម។ មន្ត្រីទាំងនោះត្រូវបានគេឃើញថា មានកាន់កាំភ្លើងវែងជាច្រើនចេញពីផ្ទះលោក Jake Paul

គួរបញ្ជាក់ថា តារា YouTube រូបនេះត្រូវបានគេចោទប្រកាន់កាលពីខែមិថុនា ពីបទប្រព្រឹត្តិបទឧក្រិដ្ឋនិងការប្រមូលផ្តុំខុសច្បាប់ បន្ទាប់ពីមានវីដេអូនបង្ហាញថា គាត់មានវត្តមាននៅផ្សារទំនើបមួយនៅ Scottsdale រដ្ឋ Arizona ក្បែរទីក្រុង Phoenix ដែលនៅទីនោះអ្នកតវ៉ារឿងលោក George Floyd មួយចំនួនបានចូលលួច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ ខណៈពេលដែលប៉ូលីសនៅ Scottsdale បានបំភ្លឺថាការចោទប្រកាន់ទាំងនោះត្រូវបានគេរំសាយវិញ ប៉ុន្តែការស៊ើបអង្កេតរបស់សហព័ន្ធកំពុងបន្ត។

ប៉ុន្តែយ៉ាងណា តារាYouTuber រូបនេះ ក៏បានអះអាងថា គាត់មិនបានចូលរួមក្នុងការលួច ឬបំផ្លាញទ្រព្យសម្បត្តិណាមួយទេ ប៉ុន្តែបានទទូចថាគាត់គ្រាន់តែនៅទីនោះដើម្បីចងក្រងឯកសារបាតុកម្មដែលប្រែជាកុបកម្ម បានកើតឡើងភ្លាមៗ បន្ទាប់ពីប៉ូលីសបានសម្លាប់លោក George Floyd នៅ Minneapolis

ដោយឡែកមេធាវីរបស់លោក Paul បានទទួលស្គាល់ការវាយឆ្មក់កាលពីថ្ងៃពុធនេះដែរ ក៏បាននិយាយថា កូនក្តីរបស់គាត់មានបំណងសហការជាមួយការស៊ើបអង្កេត ហើយថាក្រុមមេធាវីរបស់គាត់នៅតែកំពុងប្រមូលព័ត៌មានអំពីរឿងនេះផងដែរ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print