ខេត្តស្ទឹងត្រែង៖ មន្ត្រីខណ្ឌជលផល និងអាជ្ញាធរស្រុកសេសានណែនាំអ្នកនេសាទដែលរស់នៅខាងលើទំនប់ វារីអគ្គិសនី សេសានក្រោមពីរ ឱ្យចាកចេញពីតំបន់ហាមឃាត់ ហើយបញ្ឈប់ការធ្វើនេសាទនៅតំបន់នោះ ដើម្បីការពារធន ធានមច្ឆជាតិ និងត្រីមេពូជសំខាន់ៗដែលកំពុងអភិរក្សឱ្យបានគង់វង្ស។
ក្នុងឱកាសចុះជួបប្រជាអ្នកនេសាទ និងផ្សព្វផ្សាយច្បាប់ជលផលបន្ថែម នៅចំណុចស្រែតាចាន់ភូមិ ច្រប់ឃុំក្បាលរមាសស្រុកសេសានកាលពីពេលថ្មីៗនេះ លោកទំនីរ៉ូនាយខណ្ឌជលផលខេត្តបានបញ្ជាក់ថាការណែនាំឱ្យចាកចេញនេះ ព្រោះនៅអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរត្រូវបាន ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់បានដាក់បញ្ចូលជាតំបន់អភិរក្សត្រីមេពូជ ហាមមិនឱ្យចូលធ្វើនេសាទក្នុងតំបន់នោះទេ។
លោកបន្តថា៖នៅទំនប់នោះមន្រ្តីជលផល បានបង្កើនការអភិរក្ស ពពួក ត្រីត្រសក់ ត្រីរាជ ត្រីគល់រាំង ត្រីខ្លាដែលជាពពួកត្រីជិតផុតពូជអោយសំបូរបែបឡើងវិញ ព្រោះមិនមែនតែរដ្ឋបាលជលផលទេ កន្លងមករាជរដ្ឋាភិបាល ក៏បានដាក់ចេញគោលការណ៍៧ចំណុច នឹងអំពាវនាវឱ្យប្រជានេសាទទាំងអស់រួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព។
លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសាន បានគាំទ្រយន្តការនេះ ព្រោះបន្ទាប់ពីមានទំបន់វាអគ្គិសនីនេះ មក ប្រជាអ្នកនេសាទមករស់នៅ នឹងធ្វើនេសាទជាច្រើនរយគ្រួសារហើយខាងអាជ្ញាធរ ក៏បានមានចំណាត់ការផង ដែរ។
ក្នុងនាមថ្នាក់ដឹកនាំស្រុក លោកសូមអោយប្រជានេសាទទាំងអស់ធ្វើលិខិតផ្លាស់ទីលំនៅឱ្យបានច្បាស់លាស់ បើមានបំណង មករស់នៅតំបន់នេះ ដើម្បីអាជ្ញាធរឃុំស្រួលរៀបចំ និងគ្រប់គ្រងការពារផ្នែកសន្តិសុខនិងបរិស្ថាន ។
លោកហ៊ីមយូ សុះ អ្នកនេសាទនៅចំណុចស្រែតាចាន់បានទទួលស្គាល់ថា នៅតំបន់នេះពិតជាមាន ប្រជាអ្នក នេសាទច្រើនមែនមករស់នៅប្រកបរបរនេសាទដើម្បីជីវភាពប្រចាំថ្ងៃ ហើយការណែនាំរបស់អាជ្ញា ប្រជានេសាទប្តេជ្ញាគោរពតាមនិងអនុវត្តឱ្យបានល្អ។
សូមបញ្ជាក់ថា៖ នៅតំបន់ខាងលើទំនប់វាអគ្គិសនីនេះផ្នែកជំនាញជលផលបានបង្កើតក្រុមអភិរក្សត្រីមេពូជនៅ រួចហើយដែរ តែនៅខ្វះកម្លាំងសហការ ដែលធ្វើឲ្យកាអនុវត្តមិនទាន់មានប្រសិទ្ធភាពនៅឡើយ ៕
ប្រភព៖ AKP